នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រុមការងារបច្ចេកទេស នាយកដ្ឋានព័ត៌មានវិទ្យាទើបបានទទួលសេចក្តីរាយការណ៍ជាច្រើនករណី ស្តីពីសារជូនដំណឹងពីទំព័រហ្វេសបុកក្លែងក្លាយឈ្មោះថា “Faoebook PageVerified និង Faoebook Social Media” ដែលបន្លំលួចព័ត៌មានគណនីហ្វេសបុក (អ៊ីម៉ែល លេខទូរស័ព្ទ និងលេខសម្ងាត់) របស់អ្នកគ្រប់គ្រងទំព័រហ្វេសបុក ដោយប្រេីប្រាស់វិធីសាស្ត្រមួយចំនួន ដូចខាងក្រោម៖
– ទំព័រហ្វេសប៊ុកក្លែងក្លាយ “Faoebook PageVerified និង Faoebook Social Media” បានបន្លំខ្លួនមកបានសរសេរថា “ទំព័ររបស់អ្នកត្រូវបានរាយការណ៍ដោយអ្នកផ្សេងអំពីការភូតកុហកឬការបន្លំដើម្បីការពារបញ្ហានេះយើងចាំបាច់ត្រូវផ្ទៀងផ្ទាត់គណនីរបស់អ្នក” រួច Mention ឈ្មោះទំព័រហ្វេសបុកជនរងគ្រោះដេីម្បីទាក់ទាញអ្នកគ្រប់គ្រងផេកចុចចូលមេីលការណែនាំ
– ក្នុងខ្លឹមសារឆបោក បានដាក់តំណរភ្ជាប់ (bit.do/recovery-page-verification) ទៅកាន់គេហទំព័រក្លែងក្លាយបន្លំលួចព័ត៌មាន និងលេខសម្ងាត់ទំព័រហ្វេសបុករបស់ជនរងគ្រោះ។
– បន្ទាប់ពីបន្លំលួចយកលេខសម្ងាត់គណនីហ្វេសបុករបស់ជនរងគ្រោះ ពួកគេនឹង Login ចូលគណនីនោះ និងប្រព្រឹត្តិអំពើល្មើសច្បាប់ផ្សេងៗ តួរយ៉ាងលួចកាន់កាប់គណនី ឬទំព័រហ្វេសបុកជនរងគ្រោះ (Facebook Account or Page Hijacking) ជាដើម។
ក្រុមការងានាយកដ្ឋានព័ត៌មានវិទ្យាសូមក្រើនរំលឹកកុំធ្វើតាមតាមការណែនាំអោយសោះ រួចនាំគ្នាជួយធ្វើការ Report ទំព័រហ្វេសប៊ុកនោះជាការស្រេច ។ ចំពោះបងប្អូនម្ចាស់ទំព័រហ្វេសបុក ដែលបានចាញ់ការឆបោក បានផ្តល់ព័ត៌មានលេខសម្ងាត់ និងកំពុងបាត់បង់គណនី ឬទំព័រហ្វេសបុក សូមធ្វើការសហការផ្តល់ព័ត៌មាន និងដាក់ពាក្យបណ្តឹងមកកាន់នាយកព័ត៌មានវិទ្យា៕