គិតត្រឹមម៉ោង៦ល្ងាចថ្ងៃទី១៣ សីហានេះ ចំនួនមនុស្សស្លាប់ដោយសារមេរោគកូវីដ១៩នៅក្នុងប្រទេសវៀតណាម បានកើនដល់២០នាក់ហើយ ក្រោយអាជ្ញាធរប្រកាសថាមានអ្នកស្លាប់៣នាក់ថែមទៀតនារសៀលនេះ ។
ក្រៅពីប្រកាសថា មានមនុស្សស្លាប់៣នាក់ថែមទៀត ក្រសួងសុខាភិបាលវៀតណាមក៍បានរឃើញដែរថា មានមនុស្ស២២នាក់ថ្មីទៀតបានឆ្លងមេរោគកូវីដ១៩ នៅរសៀលថ្ងៃព្រហស្បតិ៍ដដែលនេះ ។
មកទល់នឹងពេលនេះដែរ វៀតណាមមានអ្នកស្លាប់សរុប២០នាក់ និងឆ្លងកើនដល់ ៩០៥នាក់ ក្នុងនោះករណីជាសះស្បើយ៤២១នាក់ ។
កាលពីថ្ងៃម្សិលមិញ លោកង្វៀន ស៊ួនហ្វុក នាយករដ្ឋមន្ត្រីវៀតណាម បានលើកឡើងយ៉ាងដូច្នេះថា៖ « គួរកត់សម្គាល់ រយៈពេលចាប់ពីសប្តាហ៍នេះ ដល់ពាក់កណ្តាលសប្តាហ៍ក្រោយ គឺជាពេលដ៏សំខាន់បំផុត»។ លោកនាយករដ្ឋមន្ត្រី ក៏លើកជាសំណួរថា តើវៀតណាម គួរជ្រើសរើសយកវិធីសាស្ត្របែបណា ដើម្បីយកឈ្នះCOVID-19 ហើយ តើមេរៀនអ្វី ដែលវៀតណាម បានរៀនពីការផ្ទុះCOVID-19 ក្នុងពេលបច្ចុប្បន្ន0x017d7
តាមការចុះផ្សាយរបស់កាសែតរដ្ឋាភិបាលវៀតណាមVGP News លោក ហ្វុក បានអះអាងថា ពេទ្យចំនួន ៣០០នាក់ ត្រូវបានបញ្ជូនទៅខេត្តQuang Nam ដែលជាប់ក្រុងដាណាង។ កន្លងមក វៀតណាម ក៏បានបញ្ជូនអ្នកជំនាញវេជ្ជសាស្ត្រជាច្រើនទៅទីក្រុងដាណាងរួចហើយដែរ។ ក្រៅពីនេះ លោកនាយករដ្ឋមន្ត្រីបានបន្ថែមថា ទីក្រុងដាណាង និងទីក្រុងហាណូយ បានចាប់ផ្តើមធ្វើតេស្តទ្រង់ទ្រាយធំលើប្រជាជនហើយ និងដាក់ចត្តាឡីស័ក អ្នកដែលធ្លាប់ទាក់ទងជាមួយអ្នកផ្ទុកCOVID-19 ទាំងអស់។
យ៉ាងណាក៏ដោយ ការធ្វើតេស្តទ្រង់ទ្រាយធំ អាចធ្វើបាន ទាល់តែមានសម្ភារធ្វើតេស្តគ្រប់គ្រាន់។ ពាក់ព័ន្ធនឹងបញ្ហានេះ ប្រមុខរដ្ឋាភិបាលវៀតណាម បានអំពាវនាវឲ្យបង្កើនការផលិតសម្ភារធ្វើតេស្តបន្ថែមទៀត ដើម្បីស្វែងរក COVID-19 ។
សូមបញ្ជាក់ថា កន្លងមក រដ្ឋាភិបាលវៀតណាម បានចាត់វិធានការជាបន្តបន្ទាប់ ដើម្បីទប់ស្កាត់ការរាតត្បាតនៃCOVID-19។ មិនតែប៉ុណ្ណោះ វៀតណាម បានយកកីឡដ្ឋានមួយធ្វើជាមន្ទីរពេទ្យ ដែលមានគ្រែចំនួន ១០០០ ថែមទៀតសម្រាប់ដាក់អ្នកជំងឺCOVID-19។ គិតត្រឹមព្រឹកថ្ងៃទី១៣ ខែសីហា វៀតណាម មានករណីឆ្លងសរុបចំនួន ៨៨៣ករណី, អ្នកស្លាប់មានចំនួន ១៨នាក់ និងអ្នកជាសះស្បើយមានចំនួន ៤០៩នាក់៕