ប្រធានរដ្ឋសភាជាតិ លោក ហេង សំរិន បានចាកចេញពីកម្ពុជាហើយ នៅព្រឹកថ្ងៃទី១៥ សីហានេះដើម្បីបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋសង្គមនិយមវៀតណាម ។
បើតាមមន្ត្រីរដ្ឋសភាដែលត្រូវបានប្រព័ន្ឋផ្សព្វផ្សាយក្នុងស្រុកស្រង់ប្រសាសន៍បានបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចដែលគេមិនដឹងពីគោលបំណងនេះ លោក ហេង សំរិន នឹងជួបសវនាការជាមួយលោកស្រី ង្វៀន ធី គឹមងិន ប្រធានរដ្ឋសភាវៀតណាម ក្រៅពីដំណើរទស្សនកិច្ចការងារនៅទីក្រុងហាណូយដែលនឹងបិទបញ្ចប់នៅរសៀលថ្ងៃសៅរ៍ដដែលនេះ លោក ហេង សំរិន ក៍នឹងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព លោក ឡេ ខា ភៀវ អតីតអគ្គលេខាធិការមជ្ឈឹមបក្សកុម្មុនីសវៀតណាម ដែលបានទទួលមរណភាព កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០ ក្នុងជន្មាយុ៨៦ឆ្នាំ ដោយជរាពាធផងដែរ ។
ជាការកត់សម្គាល់ ដំណើរទស្សនកិច្ចរបស់លោក ហេង សំរិន នាពេលនេះ គឺស្របពេលដែលមនុស្សមួយចំនួនត្រូវបានចាប់ឃុំខ្លួនពាក់ព័ន្ឋនឹងការនិយាយរិះគន់លើបញ្ហាព្រំដែននិងត្រូវបានចោទពីបទញុះញង់រឿងព្រំដែន ដូចជាលោក រ៉ុង ឈុន និង លោក សួង សុភ័ណ្ឌជាដើម ៕