លោក ហ៊ុន សែន ៖អង្គការខុមហ្វ្រេលរកឃើញ៧៩% គាំទ្រការចាប់ខ្លួនលោក រ៉ុង ឈុន

អង្គការ​ខុមហ្វ្រែល រយៈពេល​មួ​យស​ប្ដា​ហ៍​មកនេះ​បាន​រៀបចំ​ការ​ស្ទង់​មតិ​មួយ​ពាក់ព័ន្ធ​ការ​ចាប់ខ្លួន​លោក រ៉ុ​ង ឈុ​ន ក្រោយ​ញុះញង់​រឿង​ព្រំដែន​របស់​កម្ពុជា ជាមួយ​ប្រទេស​វៀតណាម និង​ដាក់​ខ្លឹមសារ​ថា តើ​ការ​ចាប់ខ្លួន​នេះ​បំពាន​ច្បាប់​ដែរ​ឬទេ ? តាម​រយៈ​ការ​ស្ទង់​មតិ​នេះ ស្រាប់តែ​គេ​ឃើញ​មាន​អ្នក​ចូល​បោះ​ឆ្នោត «​មិន​ខុសច្បាប់​» យ៉ាងច្រើន​លើសលុប រហូត​ដល់​៧៩​ភាគរយ​។​

​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ដំណើរការ​សាកល្បង​សួន​ទឹក «​ហ្គា​ឌិន​ស៊ី​ធី​» របស់​ឧកញ៉ា លី យ៉ុ​ង​ផាត់ នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០២០​នេះ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា សង្ឃឹមថា អង្គការ​ខុមហ្វ្រែល និង​បណ្តាញ​ព័ត៌មាន​បរទេស​នានា យក​លទ្ធផល​ស្ទង់​មតិ​របស់​អង្គការ​ខុមហ្វ្រែល​ជុំវិញ​ការ​ចាប់ខ្លួន លោក រ៉ុ​ង ឈុ​ន​។ ការ​ស្ទង់​មតិ​នេះ មាន​៧៩​ភាគរយ​គាំទ្រ​ចំណាត់ការ​រាជរដ្ឋាភិបាល និង​មាន​២១​ភាគរយ​ប៉ុណ្ណោះ​មិន​គាំទ្រ​។​

​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា សម្ដេច​កំពុង​រង់ចាំ​មើល​ថា តើ​អង្គការ​ខុមហ្វ្រែល ក្រុម​វិទ្យុ​បរទេស​ផ្សាយ​ជា​ខេមរភាសា និង​អង្គការសិទ្ធិមនុស្ស​នានា ផ្សាយ​លទ្ធផល​ស្ទង់​មតិ​លើ​ការ​ចាប់ខ្លួន​លោក រ៉ុ​ង ឈុ​ន ដែរ​ឬ​យ៉ាងណា ?​

​ជាមួយ​គ្នា​នេះ សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ដ្រី បាន​សង្កត់ធ្ងន់​ថា បើ​អង្គការ​ខុមហ្វ្រែល វិទ្យុ​បរទេស​ផ្សាយ​ខេមរភាសា និង​អង្គការសិទ្ធិមនុស្ស ព្រមទាំង​ក្រុមប្រឆាំង​ផង មិន​ផ្សាយ​លទ្ធផល​ស្ទង់​មតិ​នេះ គឺជា​ក្រុម​តិ​រិ​ច្ឆា​ន​ហើយ ដែល​ហ៊ាន​ផ្សាយ​តែ​រឿង​អាក្រក់​របស់​រាជរដ្ឋាភិបាល តែ​មិន​ហ៊ាន​ផ្សាយ​រឿង​ដែល​ប្រជាពលរដ្ឋ​គាំទ្រ​រាជរដ្ឋាភិបាល​។​

​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​ថា «​សង្ឃឹមថា​ខុមហ្វ្រែល សង្ឃឹមថា វិទ្យុផ្សាយសំឡេង​និយាយ​ភាសា​ខ្មែរ និង​សារព័ត៌មាន​បរទេស​នានា យក​ទៅ​ផ្សាយ​ការ​ស្ទង់​មតិ​នេះ​ផង នេះ​មិនមែន​ជា​ផេ​ក​របស់​រដ្ឋាភិបាល ឬ​របស់​អ្នកគាំទ្រ​រដ្ឋាភិបាល គឺជា​ផេ​ក​នៃ​អង្គការក្រៅរដ្ឋាភិបាល​មួយ ដែល​ជា​និច្ច​ជា​កាល​ប្រឆាំង​ជាមួយ​រាជរដ្ឋាភិបាល​»​។​

«​ខ្ញុំ​ចង់​មើល​អា​ខុមហ្វ្រែល​វា​ផ្សាយ​អត់ ហើយ​វិទ្យុ​បរទេស​និយាយ​ភាសា​ខ្មែរ​វា​ផ្សាយ​ឬ​អត់ អា​ពួក​សិទ្ធិ​មនុស្ស​វា​ផ្សាយ​ឬ​អត់ អា​ពួក​អ្នកប្រឆាំង​វា​ផ្សាយ​ឬ​អត់​។ ឥលូវ​ឡើង​ដល់​៧៩​ភាគរយ ដែល​គាំទ្រ តើ​ហ្អែ​ង​ផ្សាយ​ឬ​មិន​ផ្សាយ អា​ពួក​ប្រឆាំង​នៅ​ក្នុងស្រុក​ហ្អែ​ង​ផ្សាយ​ឬ​មិន​ផ្សាយ​។ នេះ Facebook របស់​អា​មេ​រិ​ក​កាំ​ង ហើយ​ផេ​ក​របស់​អ្នកឯង មិនមែន​ផេ​ក​របស់​អ្នកគាំទ្រ​រដ្ឋាភិបាល​ទេ​។ បើ​មិន​ហ៊ាន​ផ្សាយ​ទេ ខ្ញុំ​ចាត់​ទុក​ថាជាតិ​រ​ច្ឆា​ន​»​។​

ប្រមុខ​នៃ​រាជរដ្ឋាភិបាល បាន​បញ្ជាក់​ថា រឿង​ព្រំដែន​នេះ គឺ​ធ្វើ​ឡើង​ច្បាស់លាស់​ក្នុង​ផ្លូវច្បាប់ កិច្ចព្រមព្រៀង​រវាង​រដ្ឋាភិបាល និង​រដ្ឋាភិបាល​, មានការ​សច្ចា​ប័ត​ពី​សភាព និង​ព្រះមហាក្សត្រ​ឡាយ​ព្រះ​ហ​ស្ថ​លេខា ទៅ​លើ​ការងារ​ព្រំដែន​ដ៏​ជាក់លាក់​មួយ​នេះ ហេតុ​អ្វី​បានជា​ក្រុម​មួយ​ក្ដាប់​តូច​នោះ​ហ៊ាន​ប្រើ​ថា ការ​ដោះ​ដូរ​ដីធ្លី គឺជា​អំពើ​ក្បត់ជាតិ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ពន្យល់​ថា ភូមិ​ខ្មែរ​មួយ​ចំនួន​ដែល​ចូល​ទៅ​ភាគី​វៀតណាម ដោយសារ​តែ​ខ្សែបន្ទាត់​ព្រំដែន​របស់​បារាំង​បាន​គូស​បែប​នោះ​។ ហេតុនេះ​ហើយ​ទើប​កម្ពុជា និង​វៀតណាម បាន​ព្រមព្រៀង​គ្នា​ក្នុង​ការ​ដោះ​ដូរ​ដី​ភូមិ​រៀង​ៗ​ខ្លួន​។ តាម​រយៈ​ខ្សែ​ផែនទី​នេះ កម្ពុជា​ទទួល​បាន​ដី​ពី​វៀតណាម​ប្រមាណ​២​ពាន់​ហិ​កតា ហើយ​ដី​នេះ​ត្រូវ​យក​ទុកជា​ដី​សម្បទាន​សង្គមកិច្ច​។​

​សម្តេច​តេ​ជោ បាន​សង្កត់ធ្ងន់​ទៀត​ថា រឿង​ព្រំដែន​មិនមែន​ជា​រឿង​លេងសើច​ទេ កុំ​ញុះញង់​ឱ្យ​មាន​សង្គ្រាម​ជាមួយ​ប្រទេស​ជិតខាង ហើយ​សម្ដេច​បាន​ចោទសួរ​ថា ស្នេហា​ជាតិ​អី​តែ​ក្រុមប្រឆាំង​ណុ​ង ?បើសិនជា​ដី​ខ្មែរ​បាត់​រាល់ថ្ងៃ​ដូច​ការ​ចោទ​របស់​គេ​នោះ ខ្មែរ​អស់​ដី​ហើយ​។​

​បើ​តាម​ប្រសាសន៍​របស់ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​ថា ការ​រៀបចំ​ព្រំដែន​រវាង​កម្ពុជា និង​វៀតណាម បាន​ធ្វើ​តាម​ផែនទី​បោ​ន ១/១០០ ០០០ និង​ផែនទី UTM ១/៥០ ០០០​។ សម្រាប់​ផែនទី ១/២៥ ០០០ គឺ​ធ្វើ​ឡើង​ដើម្បី​ងាយស្រួល​ក្នុង​ការ​មើល​និយាម​ការ​លើ​ព្រំដែន​ជាក់ស្តែង ហើយ​ថ្ងៃ​ទី​២៧ ប្រគល់​ដល់​ខេត្ត​ជាប់​ព្រំដែន​វៀតណាម​។​

​សូម​ជម្រាប​ថា រយៈពេល​៧​ថ្ងៃនេះ អ្នក​ដែល​បាន​ចូលរួម​បោះ​ឆ្នោត​សម្តែង​មតិ​មាន​ចំនួន ១៣,៦០០​នាក់​។ ក្នុង​នោះ​អ្នកបោះឆ្នោត​គាំទ្រ​ថា «​ការ​ចាប់​លោក រ៉ុ​ង ឈុ​ន ជា​រឿង​ត្រឹមត្រូវ​មិន​រំលោភច្បាប់ និង​សិទ្ធិ​មនុស្ស​» មាន​រហូត​ដល់​ទៅ​ជាង​១​ម៉ឺន​នាក់ ស្មើនឹង ៧៩​ភាគរយ ខណៈ​អ្នកបោះឆ្នោត​គាំទ្រ​ថា «​ការ​ចាប់​លោក រ៉ុ​ង ឈុ​ន ជា​រឿង​រំលោភច្បាប់ និង​សិទ្ធិ​» មាន​ត្រឹមតែ​ជិត ៣​ពាន់​នាក់ ស្មើនឹង​ប្រមាណ ២១​ភាគរយ​ប៉ុណ្ណោះ​។​

​អ្វី​ដែល​នាំ​ឱ្យ​អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ចាប់អារម្មណ៍ និង​ហួសចិត្ត​នោះ ខុមហ្វ្រែល ដែល​តែងតែ​អួត​អះអាង​ថា ខ្លួន​ជា​អង្គការ​មាន​សុ​ក្រឹត្យ​ភាព​នោះ បែរជា​ឈប់​ដាក់​ការ​ស្ទង់​មតិ​ឱ្យ​នៅ​លើ​កំពូល​នៃ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន (Pin to Top) ក្រោយ​ពេល​ឃើញ​ការ​ស្ទង់​មតិ​នេះ​ផ្ទុយ​ពី​បំណង​ចង់បាន​របស់​ខ្លួន​៕

ប្រភព ៖ Fresh News