រាជធានីភ្នំពេញ ៖ ចាប់ពីប្រទេសកម្ពុជាបានប្រកាសរកឃើញអ្នកឆ្លងវីរុសកូវីដ-១៩ ករណីទី២លើបុរសខ្មែរម្នាក់នៅខេត្តសៀមរាបនោះមក គេសង្កេតឃើញ ក្រុមហ៊ុន(នាំចូលអាកុល), ឱសថស្ថាន, ហាងទំនិញមួយចំនួន ពិសេសបងប្អូនអ្នកលក់តាមអនឡាញ បាននិងកំពុងដាក់លក់អាកុលភ្លោគទឹកភ្លោគដី ។
បើយោងតាម សម្ព័ន្ធឱសថការីកម្ពុជា បានអោយដឹងថា សូមបងប្អូនប្រជាពលរដ្ឋខ្មែរ មានការប្រុងប្រយ័ត្ន មុនទិញទឹកអាកុល Ethanol CH3-CH2-OH ប្រើប្រាស់ដើម្បីបាញ់ ឫលាងដៃសម្លាប់មេរោគនោះ ។
សម្ព័ន្ធឱសថការីកម្ពុជា ពន្យល់យ៉ាងដូច្នេះថា ប្រយ័ត្ន Methanol CH3-OH វាអាចសម្លាប់មេរោគបានដូចគ្នា ប៉ុន្តែវាជាសារធាតុពុល ។ ប្រសិនណាយើងយកមកលាងដៃ ដែលមានដំបៅរបួស ឬលាងរបួស វាបង្កផលប៉ះពាល់ដល់សុខភាព ។
Methanol វាខុសពីEthanol កំណត់សម្គាល់សាមញ្ញគឺ Ethanol វាមានក្លិនឈួល រាល់ពេលយើងបើកគំរប រីឯMethanol គឺគ្មានក្លិនឈួលនោះទេ ។
-Methanol ជាប្រភេទអាកុលដែលមានជាតិពុល អាចប៉ះពាល់ដល់សុខភាព ខួរក្បាល ភ្នែកនិងស្បែកយ៉ាងខ្លាំង ។ ហាមដាច់ខាតប៉ះពាល់ទៅលើកូនតូច ។
-Ethanol ជាប្រភេទអាកុល ដែលមិនមានការប៉ះពាល់ដល់សុខភាព និងស្បែកឡើយ ក្នុងករណីយើងមានការប្រើប្រាស់បានសមរម្យ ៕