ព្រះសង្ឃ​ដើរតួ​សំខាន់​ក្នុង​ការ​លើកកម្ពស់​សីលធម៌

ព្រះពុទ្ធ​សាសនា​នៅ​កម្ពុជា​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​លើកកម្ពស់​តម្លៃ​សីលធម៌ និង​ធម៌​អហិង្សា ក៏​ដូច​ជា​ទ្រទ្រង់​នូវ​អរិយធម៌ វប្បធម៌​ទាំងមូល​។ ព្រះសង្ឃ ជា​ឧត្ត​ភេទ​ដែល​ប្រជាជន​ខ្មែរ​ស្តាប់​តាម និង​គោរព​ប្រណិប័តន៍ ដែល​ជា​ការ​គោរព​មាន​ប្រភព​ពី វប្បធម៌ ប្រពៃណី បទដ្ឋាន​សង្គម​ដោយ​ពុទ្ធសាសនិក​កម្ពុជា​ ។

អ្នកបួស​អាច​មាន​សង្ឃដីកា​ជាមួយ​ពុទ្ធបរិស័ទ​នូវ​បញ្ហា​រសើប និង​ជួយ​ដោះស្រាយ​នូវ​បទដ្ឋាន​សង្គម និង​ការ​អនុវត្ត​មួយ​ចំនួន​ដែល​បង្ក​ហានិភ័យ​ផង​ដែ ។ វត្ត​និង​ព្រះសង្ឃ​ផ្សារ​ភ្ជាប់​ជាមួយ​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ពុទ្ធបរិ​ស័ទ​​តាម​រយៈ ការ​ផ្តល់​ឱវាទ ទេសនា សូត្រ​មន្ត និមន្ត​បិណ្ឌបាត​ចង្ហាន់​តាម​ភូមិ​ចំណុះ​ជើងវត្ត ជាទី​កន្លែង​ដែល​កើត​មាននូវ​អំពើ​ហិង្សា និង​បញ្ហា​គ្រប់យ៉ាង​កើត​មាន​ឡើង ។

ការ​ចូលរួម​របស់​ព្រះសង្ឃ​ក្នុង​ការ​ទប់​ស្តា​ត់ និង​ឆ្លើយ​តប​អំពើ​ហិង្សា​លើ​កុមារ​គឺជា​សកម្មភាព​រួមចំណែក​ដោយ​មាន​ប្រសិទ្ធភាព និង​សុក្រឹតភាព​បំផុត​ទាំង​រូបភាព និង​ទ្រឹស្តី​របស់​ព្រះពុទ្ធ​សាសនា ។ សាន សារិន