រូបភាពរថយន្តស៊េរីទំនើបដែលមានតម្លៃមហាសាលប្រភេទ Rolls Royce ចំនួន២គ្រឿង ដែលគេចតនៅខាងមុខទីស្នាក់ការកណ្តាលនៃអគ្គនាយកដ្ឋានពន្ឋដារក្នុងរាជធានីភ្នំពេញ បាននិងកំពុងទទួលការចាប់អារម្មណ៍ពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ។
គេមិនដឹងថា រថយន្តដែលមានតម្លៃកប់ពពកទាំងពីរគ្រឿងនេះ ជាកម្មសិទ្ឋិរបស់ឥស្សរជន ឬ អ្នកមានទ្រព្យសម្បត្តិរូបណានោះទេ ប៉ុន្តែអ្នកលេងបណ្តាញសង្គមភាគច្រើនក្រោយឃើញរូបភាពនេះ បានយល់ឃើញផ្ទាល់ខ្លួនថា ប្រសិនបើរថយន្តខាងលើជារបស់មន្ត្រីពន្ឋដារ ការយករថយន្តតម្លៃថ្លៃមកចតនៅខាងមុខអគ្គនាយកដ្ឋានពន្ឋដារ ដែលជាស្ថាប័នរកចំណូលជូនជាតិនេះ គឺបង្ហាញពីភាពស៊ីវិល័យនៃមន្ត្រីពន្ឋដារ ហើយក៍ធ្វើឲ្យពលរដ្ឋមួយចំនួនដែលជាប់កាតព្វកិច្ចបង់ពន្ឋ ហាក់មិនសប្បាយចិត្តនិងចោទស្ថាប័ននេះជាប់ពាក់ព័ន្ឋនឹងអំពើពុករលួយនោះថែមទៀត ខណៈដែលពលរដ្ឋមួយចំនួនបាននិងកំពុងជួបនូវបញ្ហាសេដ្ឋកិច្ចក្នុងគ្រួសារ ការបាត់បង់ការងារ ការកាត់ប្រាក់ខែអំឡុងវិបត្តិកូវីដ១៩នេះ.. ។
ចុះលោកអ្នកយល់ឃើញបែបណាដែរ ជុំវិញរូបភាពនេះ ? ៕