វៀតណាមផលិតនាវាមុជទឹកដោយខ្លួនឯង

ក្រុម​មន្ត្រី​ជំនាញ​វៀតណាម​បាន​និង​កំពុង​សាកល្បង​ផលិត​នាវាមុជទឹក​ខ្នាត​តូច​លើក​ដំបូង​របស់​ខ្លួន មុន​នឹង​ផលិត​នាវាមុជទឹក​ខ្នាត​យក្ស​ផ្លូវការ ។​

​គេ​មិនដឹង​ថា តើ​មន្ត្រី​ជំនាញ​វៀតណាម​ផលិត​នាវាមុជទឹក​ខ្នាត​តូច​នេះ​ទទួល​បាន​ជោគជ័យ​ឬ​យ៉ាងណា​នោះ​ទេ ប៉ុន្តែ​បើ​តាម​រូបភាព​ដែល​គេ​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក គឺ​គេ​ឃើញ​មន្ត្រី​ជំនាញ​វៀតណាម​បង្ហាញ​ពី​ភាព​ជោគជ័យ​ក្នុង​ការ​ផលិត​នាវាមុជទឹក​ខ្នាត​តូច​ដោយ​ខ្លួនឯង និង​ធ្វើការ​បើក​សាកល្បង​នោះ​ថែម​ទៀត ៕