ពីក្បាលព្រលប់នេះ មានករណីមន្រ្តីយោធាបាញ់សម្លាប់យុវជនម្នាក់នៅពោធិ៍សាត់

បុរស​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ដោយសារ​មន្ត្រី​យោធា​ម្នាក់​ដក​កាំ​ភ្លើង​ខ្លី​បាញ់​ដោយ​មិន​ទាន់​ដឹង​ពី​មូលហេតុ ។​

​ហេតុការណ៍​នេះ បាន​កើតឡើង​នៅ​ម៉ោងជាង​៥​ល្ងាច​ថ្ងៃ​ទី​១៨ កញ្ញា ២០២០ នៅ​ម្ដុំ​អូរ​ជ័រ ស្ថិត​នៅ​ភូមិ​ថ្មី ឃុំ​ត្នោត​ជុំ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ។​

​សេចក្តីរាយការណ៍​បឋម​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ទូច ភេទ​ប្រុស អាយុ​ជាង​៣០​ឆ្នាំ រស់នៅ​ភូមិ​ដំបូក​១០០ ឃុំ​ត្នោត​ជុំ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ។ ចំណែក​ជនសង្ស័យ​ជា​មន្ត្រី​យោធា​ឈ្មោះ ផល ។​

​នៅ​ម៉ោង​នេះ សមត្ថកិច្ច​កំពុង​សួរនាំ​ពី​មូលហេតុ ហើយ​ជន​ដៃ​ដលក៍​ត្រូវ​បាន​ឃាត់ខ្លួន​ផង​ដែរ ៕