រាជធានីភ្នំពេញ ៖ កាលពីវេលាម៉ោង១១យប់ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ មានហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ក្រោយបុរសវ័យចំណាស់ម្នាក់ បោកសម្ភារក្នុងហាងមួយកន្លែង ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយសារខឹងច្រៀងអត់ពីរោះ ។
ប្រភពពីបុរសម្ចាស់ហាង បានឲ្យដឹងថា រឿងនេះ បង្កឡើងដោយសារបុរសរូបនេះ គាត់ខឹងសម្បាថាច្រៀងខារ៉ាអូខេមិនពីរោះ ដោយចោទថាម្ចាស់ហាងបិទអេកូខារ៉ាអូខេ ទើបធ្វើឲ្យច្រៀងមិនពិរោះបែបនេះ រួចឈានទៅបង្កហិង្សាបោកក្បាលមេក្រូ បោកកែវបោកចាន ក្នុងហាងតែម្តង ។
អត្តសញ្ញាណបុរសវ័យចំណាស់ខាងលើមិនទាន់ស្គាល់នៅឡើយ យ៉ាងណាក្នុងហេតុការណ៍នោះ មិនបណ្តាលឲ្យនរណាម្នាក់រងរបួសនោះទេ គ្រាន់តែខូចខាតសម្ភារក្នុងហាងមួយចំនួន ក្រោយកើតហេតុ បុរសរូបនោះត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួននាំទៅប៉ុស្ថិ៍ ៕