គិតត្រឹមម៉ោង៤និង៣៥នាទីរសៀលថ្ងៃទី០២ តុលា ២០២០នេះ ចំនួនមនុស្សឆ្លងមេរោគកូវីដ១៩នៅក្នុងប្រទេសមីយ៉ាន់ម៉ា (ភូមា) បានកើនដល់ ១៤៣៨៣នាក់ និងស្លាប់ ៣២១នាក់ហើយ ហក់នៅពីលើប្រទេសម៉ាឡេស៊ីដែលផ្ទុះកើតជំងឺនេះមុនគេក្នុងតំបន់មានមនុស្សឆ្លង ១១៤៨៤នាក់ និងស្លាប់ ១៣៦នាក់ ។
បច្ចុប្បន្នប្រទេសដែលមានអត្រាឆ្លងច្រើនជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍(ASEAN ) គឺហ្វីលីពីនមានអ្នកឆ្លងសរុប៣១៦៦៧៨នាក់ និងស្លាប់ ៥៦១៦នាក់ (ថ្ងៃនេះឆ្លង២៦១១នាក់ ស្លាប់៥៦នាក់) ឥណ្ឌូនេស៊ី ឆ្លងសរុប ២៩៥៤៩៩នាក់ ស្លាប់ច្រើនជាងគេ ១០ ៩៧២នាក់ (ថ្ងៃនេះឆ្លង៤៣១៧នាក់ ស្លាប់១១៦នាក់) សិង្ហបុរី ៥៧៧៩៤នាក់ ស្លាប់២៧នាក់(ថ្ងៃនេះឆ្លង១០នាក់) ថៃឆ្ល៣៥៧៥នាក់ ស្លាប់៥៩នាក់ (ថ្ងៃនេះឆ្លង៦នាក់) វៀតណាម ១០៩៥នាក់ ស្លាប់៣៥នាក់ កម្ពុជា ឆ្លង២៧៨នាក់ គ្មានអ្នកស្លាប់ (ថ្ងៃនេះឆ្លង១នាក់) ប្រ៊ុយណេ ១៤៦នាក់ ស្លាប់៣នាក់ និងប្រទេសឡាវ ឆ្លង២៣នាក់ គ្មានអ្នកស្លាប់ ។
ចំណែកចំនួនមនុស្សនៅលើផែនដីដែលឆ្លងមេរោគកូវីដ១៩ បានកើនដល់ ៣៤ ៥១៩ ៥៣០នាក់ ស្លាប់សរុបកើនដល់ ១ ០២៨ ២៣០នាក់ ជាសះស្បើយសរុប ២៥ ៦៩១ ០៣១នាក់ និង អ្នកជំងឺដែលកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរសរុប ៦៦ ០៦៣នាក់ ៕