គិតត្រឹមម៉ោង៩និង៤៩នាទីយប់ថ្ងៃទី០៩ តុលានេះ ចំនួនមនុស្សឆ្លងនៅទូទាំងប្រទេសមីយ៉ាន់ម៉ា (ភូមា) បានកើនដល់២២៤៤៥នាក់ (ថ្ងៃនេះឆ្លង១០១២នាក់) ស្លាប់សរុប៥៣៥នាក់(ថ្ងៃនេះស្លាប់២៥នាក់) ខណៈដែលប្រទេសហ្វីលីពីនមានចំនួនអ្នកឆ្លងច្រើនជាងគេក្នុងតំបន់អាស៊ាន ៣៣១៨៦៩នាក់ ស្លាប់៦០៦៩នាក់(ថ្ងៃនេះស្លាប់១៤៤នាក់) និងកំពុងឈរនៅលេខរៀងទី១៩ នៅលើលោក តាមពីក្រោយដោយប្រទេសតួកគី ។
ចំណែកឥណ្ឌូនេស៊ីស្ថិតនៅលេខរៀងទី២ក្នុងតំបន់អាស៊ាននិងទី២២លើលោក ដោយមានអ្នកឆ្លងសរុប៣២០៥៦៤នាក់ តែអ្នកស្លាប់ច្រើនជាងគេក្នុងតំបន់គឺកើនរហូតដល់១១៥៨០នាក់ (ថ្ងៃនេះស្លាប់១០៨នាក់) សិង្ហបូរីឆ្លងសរុប ៥៧៨៤៩នាក់ ស្លាប់២៧នាក់ ម៉ាឡេស៊ីក៍កំពុងកើនឡើងខ្ពស់ដែរ អ្នកឆ្លងកើនដល់ ១៤៣៦៨នាក់(ថ្ងៃនេះឆ្លង៣៧៥នាក់) ស្លាប់១៤៦នាក់(ថ្ងៃនេះស្លាប់៥នាក់) ថៃឆ្លងសរុប៣៦២២នាក់ (ថ្ងៃនេះឆ្លង៧នាក់) ស្លាប់សរុប៥៩នាក់ វៀតណាមឆ្លងសរុប១០៩៩នាក់ (ស្លាប់៣៥នាក់) កម្ពុជាឆ្លងសរុប២៨១នាក់ (ថ្ងៃនេះរកឃើញឆ្លងម្នាក់) គ្មានអ្នកស្លាប់ ប្រ៊ុយណេឆ្លងសរុប១៤៦នាក់ ស្លាប់៣នាក់ និងឡាវឆ្លងសរុប២៣នាក់ គ្មានអ្នកស្លាប់ ៕