លទ្ឋផលហុចហើយ! ផ្ទៃបឹងទំពុនរួមតូច ឥឡូវទឹកបុកឡើងខ្លាំង អាជ្ញាធរយកឡានទៅបូមទឹក

សាលា​រាជធានី​ភ្នំពេញ​បាន​សម្រេច​ផ្អាក​ការ​ធ្វើ​ចរាចរណ៍​ជា​បណ្តោះអាសន្ន​នៅ​លើ​កំណាត់​ផ្លូវ​លេខ​៣៧១ ក្នុង​ខណ្ឌមានជ័យ​ដោយសារ​សាលា​រាជធានី​ភ្នំពេញ ត្រូវ​បញ្ជូន​រថយន្ត​ទៅ​បូមទឹក​ចេញពី​ស្ថានីយ៍​ទឹក​បឹង​ទំពុន​ដោយសារ​ទឹក​ឡើង​ខ្លាំង​ពេក​។​

​នេះ​បើ​យោង​តាម​សេចក្តីជូនដំណឹង​បន្ទាន់​មួយ​របស់​សាលា​រាជធានី​ភ្នំពេញ នា​យប់​ថ្ងៃ​ទី​១១ តុលា​នេះ ។​

​បើ​តាម​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​បាន​ប្រាប់ FM ថា ដោយសារ​ភ្លៀង​ធ្លាក់​មួយ​មេ​ធំ​នៅ​ថ្ងៃនេះ ទើប​បណ្តាល​ឲ្យ​ទឹក​នៅ​ក្នុង​ស្ថានីយ៍​បូមទឹក​បឹង​ទំ​ពុង​ឡើង​ខ្លាំង​មែនទែន ដូច្នេះ​ហើយ​ដើម្បី​កុំ​ឲ្យ​មានការ​ប៉ះពាល់​ដល់​ទួ​ប៊ី​ន​នោះ អាជ្ញាធរ​សម្រេច​បញ្ជូន​រថយន្ត​ទៅ​បូមទឹក​ចេញ ដើម្បី​ជួយ​សង្គ្រោះ​ស្ថានីយ៍ ដូច្នេះ​រថយន្ត​ត្រូវ​តម្រៀប​ជា​ជួរ​នៅ​លើ​ផ្លូវ ជា​ហេតុ​ត្រូវ​ផ្អាក​ចរាចរណ៍​ជា​បណ្តោះអាសន្ន ។​

«​អង្រុត​» មិន​ចាំបាច់​រៀបរាប់ ឬ​ញ្ចេ​ញ​បញ្ចូល​ពាក្យពេចន៍​ការ​ពិត​អី​បន្ថែម​ទេ នាំ​មានអ្នក​អន់ចិត្ត ទុក​ឲ្យ​លោក​អ្នកជា​អ្នក​អាន​«​អង្រុត​» គិត​ឈ្វេងយល់​ពិចារណា​លេង​ៗ​ដោយ​ខ្លួនឯង ៕