ចង់ដឹងថាអ្នកដែលធ្លាប់បង្រ្កាបការតវ៉ារបស់អ្នកបឹងកក់ ផ្ទះលិចទឹកអត់ហ្ន ?

ពី​ម្សិលមិញ និយាយ​ដោយឡែក​នៅ​រាជធានី​ភ្នំពេញ ភ្លៀង​បាន​ធ្លាក់​ខ្លាំង​និង​ជា​ច្រើន​ម៉ោង បង្ក​ឲ្យ​មានការ​លិចលង់​នៅ​តំបន់​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ ពិសេស​បើ​តាម​ការ​បង្ហោះ​និង​ចែកចាយ​បន្ត​គ្នា​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក តំបន់​ដែល​លិចលង់​ធ្ងន់ធ្ងរ​ជាងគេ​គឺ​នៅ​ផ្លូវជាតិ​លេខ​៤ ពី​រង្វង់​មូល​ចោម​ចៅ​ទៅ​អូរ​ឌឹ​ម កំណាត់​ផ្លូវ​មុខ​ឃ្លាំង​រំសេវ​និង តំបន់​វត្ត​សន្សំ​កុសល​..​ជាដើម ។​

​ប៉ុន្មាន​ម៉ោង​ក្រោយ​ការ​លិចលង់​និង​ភ្លៀង​បន្ត​ធ្លាក់ សាលា​រាជធានី​ភ្នំពេញ​ក៍​ចេញ​សេចក្តី​ដំណឹង​បន្ទាន់​មួយ​ដោយ​បិទផ្លូវ​៣៧១​ក្នុង​ខណ្ឌមានជ័យ​បណ្តោះអាសន្ន ដើម្បី​អាជ្ញាធរ​ដឹក​ម៉ាស៊ីន​និង​បូមទឹក​រំដោះ​ពី​បឹង​ទំពុន​ដោយសារ​ការ​ជន់​លិច​ខ្លាំង ហើយ​អាជ្ញាធរ​បារម្ភ​ពី​ការ​លិចលង់​លំនៅ​ដ្ឋា​ន​ពលរដ្ឋ​នៅ​តំបន់​ក្បែរ​ៗ​បឹង​ទំពុន ។​

​នៅ​ព្រឹក​មិ​ញ ក្រោយ​មានការ​លិចលង់​ដោយសារ​ទឹកភ្លៀង​នៅ​តំបន់​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ ស្រាប់តែ​អ្នក​ហូប​កាហ្វេ​តាម​ហាង​មួយ​ចំនួន​បាន​នឹកឃើញ​និង​រំ​ឮ​ក​ពី​ការ​តវ៉ា​របស់​អ្នក​ភូមិ​បឹង​កក់​មួយ​ចំនួន​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​ដោយ​មានការ​បង្ក្រាប​ពី​សំណាក់​អាជ្ញាធរ​រាជធានី​ភ្នំពេញ​បង្ក​ឲ្យ​ក្រុម​អ្នក​តវ៉ា​មួយ​ចំនួន​រង​របួស​ផង​ដែរ ។ ក្រុម​អ្នក​ចេក​ចូ​ច​ចាច​តាម​តូប​កាហ្វេ​ខ្លះ​បាន​ចោទសួរ​គ្នា​លេង​ដោយ​ចង់​ដឹង​ថា តើ​អ្នក​ដែល​ចូលរួម​បង្ក្រាប​រហូត​មាន​អំពើ​ហិង្សា​ខ្លះ​លើ​ភូមិ​បឹង​កក់​មួយ​ចំនួន​តូច​នោះ ផ្ទះ​របស់​ពួក​គេ​(​អ្នក​បង្ក្រាប​)​ទឹក​លិច​ដែរ​អត់​យប់មិញ ? ។

​យ៉ាងណា សង្ឃឹមថា លំនៅ​ដ្ឋា​ន​របស់​អ្នក​ដែល​ចូលរួម​បង្ក្រាប​មិន​មានការ​លិចលង់​ទៅ​ចុះ ។ អ្វី​ដែល​ពួក​គេ​ធ្វើ​គឺជា​កាតព្វកិច្ច​តែ​ប៉ុណ្ណោះ ហើយ​ច​ម្ង​ល់​ខាងលើ គឺ​គ្រាន់តែ​ជា​ការ​ជជែក​និយាយ​គ្នា​លេង​ពី​សំណាក់​អ្នក​ឈឺឆ្អាល​នឹង​សង្គម​មួយ​ចំ​នួ​តូច​នៅ​តាម​តូប​កាហ្វេ​លើ​ចិញ្ចើម​ផ្លូវ មិនមែន​ហាង​កាហ្វេ​ប្រ៊ែ​ន​ៗ ដូច​អ្នកមាន​ល​ទ្ឋ​ភាព​នោះ​ដែរ ៕