អាជ្ញាធរប្រកាសផ្អាកការធ្វើចរាចរណ៍កំណាត់ផ្លូវជាតិលេខ៤ ផ្លូវ៤១និងផ្លូវខេត្ត១៤១

ដោយសារ​ជំនន់​ទឹកភ្លៀង​បាន​និង​កំពុង​ជន់​លិច​កំណាត់​ផ្លូវ​សំខាន់​ៗ​មួយ​ចំនួន​ក្នុង​ខេត្កំពង់ស្ពឺ​ ធ្វើ​ឲ្យ​ផ្លូវ និង​ស្ពាន​មិន​អាច​ទ្រាំទ្រ​នឹង​ទម្ងន់​រថយន្ត​ដឹក​ទំនិញ​ធុន​ធំ​គ្រប់​ប្រភេទ​បាន និង​បណ្តាល​ឲ្យ​រង​ការ​ខូចខាត​យ៉ាងដំណំ​នោះ អាជ្ញាធរ​ខេត្ត​បាន​ប្រកាស​ផ្អាក​ការ​ធ្វើ​ចរាចរណ៍​បណ្តោះអាសន្ន​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ផ្លូវជាតិ​លេខ​៤១ និង ផ្លូវ​ខេត្ត​លេខ​១៤១ ចាប់ពី​ផ្សារ​ព្រៃ​ផ្តៅ​ដល់​ផ្លូវ​ខេត្តកំពង់ស្ពឺ​លេខ​១៣០) រហូតដល់មានការជូនដំណឹងជាថ្មី។​

​នេះ​បើ​យោង​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​ខេត្តកំពង់ស្ពឺ​នៅ​រសៀល​ថ្ងៃ​ទី​១៧ តុលា ២០២០​នេះ ៕