លោក ស៊ូ សោភណ្ឌរិទ្ធី ដែលគេស្គាល់ថា ជាគណៈកម្មការនៅក្នុងកម្មវិធី Master Chef Khmer របស់ទូរទស្សន៍CTN នោះ បានទទួលមរណភាពហើយនៅប៉ុន្មាននាទីមុននេះ ។
នេះបើយោងតាមការចែកផ្សាយបន្តគ្នានៅលើបណ្តាញសង្គមហ្វេសប៊ុកនៅយប់ថ្ងៃទី២០ តុលា ២០២០នេះ ។
បើតាមក្រុមគ្រួសារបានបញ្ជាក់ឲ្យដឹងថា លោក រិទ្ឋី មានជំងឺក្រិនថ្លើមនិងរបេងសួតយូរណាស់មកហើយ ។
សពលោក ស៊ូ សោភណ្ឌរិទ្ធី នឹងយកទៅតម្កល់ធ្វើបុណ្យនៅគេហដ្ឋាន ស្ថិតនៅក្នុងបូរីសែនសុខក្រាំងធ្នង់ សង្កាត់គោករកា ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕