ចាប់ខ្លួនប្តីដែលបាញ់ប្រពន្ឋនៅសៀមរាបបានហើយ

ទីបំផុតទៅ ប្តីដែលប្រើឈ្មោះដល់ទៅ៣ និង បានបាញ់ប្រពន្ឋនៅក្នុងរថយន្ត ខណៈកំពុងធ្វើដំណើរនោះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានហើយនៅខេត្តបាត់ដំបង ។

បើតាមសេចក្តីរាយការណ៍ចុងក្រោយថា មូលហេតុនៃការឈានដល់លើកដៃបាញ់សម្លាប់ប្រពន្ឋនោះ ដោយសារតែភ្លើងប្រចណ្ឌ ។

គួរបញ្ជាក់ថា ស្ត្រី​ម្នាក់​បាន​រង​របួសធ្ងន់​ដោយសារ​ត្រូវ​គ្រាប់​កាំំ​ភ្លើង​ដែល​ប្តី​របស់​ខ្លួន​បាន​បាញ់​សម្លាប់ តែ​មិន​ស្លាប់ ខណៈ​កំពុង​ជិះ​រថយន្ត​ជាមួយ​គ្នា ។​

​ហេតុការណ៍​នេះ បាន​កើតឡើង​នៅ​ម៉ោង​ជិត​៣​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​២២ តុលា ២០២០ នៅ​ចំណុច​ភូមិ​គោក​ចាស់ ឃុំ​ស្រ​ណា​ល ស្រុក​ក្រឡាញ់ ខេត្តសៀមរាប ។​

​បើ​តាម​សមត្ថកិច្ច​បាន​បញ្ជាក់​ថា ស្ត្រី​រង​គ្រោះ​ឈ្មោះ ស​.​អ ស​.​ដ​.​ន អាយុ​២៧​ឆ្នាំ ។​ចំណែក​ជនសង្ស័យ​ដែល​ជន​រង​គ្រោះ​អះអាង​ថា​ជា​ប្តី​អត់​ខាន់ស្លា​ឈ្មោះ ឈ្មោះ ចាន់ ផល (​ចាន់ ពៅ ) ឬ គុ​ជ ផ​ល្លី អាយុ ៥៧​ឆ្នាំ ។​

ក្រោយ​កើតហេតុ ស្ត្រី​រង​គ្រោះ​ដែល​ត្រូវ​របួស​គ្រាប់កាំភ្លើង​ចំណុច​លើ សុដន់ ផ្នែក​ខាងឆ្វេង (​បៀម​គ្រាប់​ជាប់​ក្នុង​សាច់​) តែ​សំណាងល្អ​មិន​បាត់បង់​ជីវិត ហើយ​បាន​បើកទ្វា​រថយន្ត រត់​ចេញ​ក្រៅ ស្រែក​ឲ្យ​គេ​ជួយ និង​ត្រូវ​បាន​កម្លាំង​នគរបាល និង ប្រជា​ការពារ ជួយ​សង្គ្រោះ​ទាន់​ពេលវេលា និង បាន​បញ្ជូន​មក​កាន់​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប ហើយក៍​ត្រូវ​បាន​លោក​ឧកញ៉ា សៀង ណាំ អ្នកតំណាង​រាស្ត្រ​មណ្ឌល​សៀមរាប​ជួយ​ឧបត្ថម្ភ​៥០០​ដុល្លារ​ផង​ដែរ ។

នៅពេលនេះ សមត្ថកិច្ចកំពុងបញ្ជូនជនសង្ស័យមកកាន់ខេត្តសៀមរាប ដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់ ៕