សិង្ហបុរី ៖ ក្រសួងសុខាភិបាលសិង្ហបុរី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទ ទី៤ ឧសភា ២០២០នេះថា ប្រទេសសិង្ហបុរី បានបញ្ជាក់ពីករណីថ្មី នៃអ្នកឆ្លង Covid-19 ចំនួន ៥៧៣ បន្ថែមទៀត គិតត្រឹម២៤ម៉ោង ។
ចំនួននេះ នាំឲ្យប្រទេសសិង្ហបុរី មានអ្នកឆ្លងសរុបរហូតដល់ ១៨.៧៧៨ ករណី ។
ករណីអ្នកឆ្លងថ្មីៗនេះ ភាគច្រើនគឺពលករចំណាកស្រុក កាន់ប័ណ្ណការងារ ដែលស្នាក់នៅក្នុង អន្តេវាសិកដ្ឋាន ក្នុងចំណោមនោះមានអ្នកជំងឺ ៥ នាក់ ជាជនជាតិសិង្ហបុរី ។
ក្រសួងសុខាភិបាលបាននិយាយថា “យើងកំពុងធ្វើការលម្អិតអំពីករណីទាំងនេះហើយ ព័ត៌មានថ្មីៗនឹងត្រូវបានចែករំលែកតាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងដែលនឹងត្រូវចេញផ្សាយជាបន្តបន្ទាប់ទៀត” ៕