តួ 007 លោក ជេមស៍ ប៊ន ទទួលមរណភាពក្នុងជន្មាយុ៩០ឆ្នាំ

តា​រាហូ​លី​វូ​ដ ដ៍​ល្បីល្បាញ និង​ដែល​អ្នក​ទស្សនា​លើ​លោក​ដាក់​ឈ្មោះ​ថា 007 គឺ​លោក Thomas Connery ហៅ Sean Connery បាន​ទទួលមរណភាព ដោយ​ជរាពាធ​ក្នុង​ជន្មាយុ​៩០​ឆ្នាំ ។​

​លោក Sean Connery កើត​នៅ​ថ្ងៃ​ទី​២៥ សីហា ១៩៣០ លោក​ជា​កូនប្រុស​ច្បង​ក្នុង​ចំណោម​បងប្អូន​ប្រុស​៣​នាក់ ដែល​ឪពុក​ជា​អ្នកបើកបរ​រថយន្ត​ធុន​ធំ និង​ម្តាយ​ជា​អ្នក​បោសសម្អាត​(Cleaner) ។​

​លោក Sean Connery ដែល​ជា​តួ​ក្នុង​រឿង​ទីភ្នាក់ងារ 007 ជនជាតិ​ស្កុ​តលែ​ន​( Scotland) រូប​នេះ បាន​ផ្តើម​ល្បីឈ្មោះ​ជា​តួ​ទីភ្នាក់ងារ 007 នៅ​ក្នុង​ឆ្នាំ​១៩៦២​មក​ម្ល៉េះ ៕