រាជធានីភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានសរសេរនៅលើទំព័រហ្វេសប៊ុកនៅរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០នេះថា «ក្នុងនាមជាសមត្ថកិច្ច ដែលជាអ្នកអនុវត្តច្បាប់ ត្រូវតែគោរពច្បាប់ និងធ្វើជាគំរូឲ្យបានល្អ ដល់ប្រជាពលរដ្ឋ ។ បើក្នុងករណីសមត្ថកិច្ចមិនគោរពច្បាប់ នឹងត្រូវផាកពិន័យតាមច្បាប់ស្មើភាពគ្នា ជាមួយប្រជាពលរដ្ឋ» ។
សូមចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា ដើម្បីការពារអាយុជីវិត ទ្រព្យសម្បត្តិ របស់អ្នក និងអ្នកដ៏ទៃ ៕