ញ៉ូដេលី ៖ ក្រសួងសុខាភិបាលឥណ្ឌា នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បាននិយាយថា អ្នកស្លាប់ថ្មីចំនួន ១៣៤នាក់ ដោយសារជំងឺកូវីដ-១៩ និងករណីវិជ្ជមាន មានចំនួន ៣.៧២២ករណី ត្រូវបានគេរាយការណ៍បានឆ្លងគិតត្រឹមរយៈពេល២៤ម៉ោង នៅក្នុងប្រទេសនេះ នាំឲ្យចំនួនអ្នកស្លាប់ឡើងដល់ ២.៥៤៩ នាក់ និងករណីឆ្លងសរុបកើនដល់ ៧៨.០០៣ ករណី ។
យោងតាមមន្ត្រីក្រសួងសុខាភិបាលឥណ្ឌា បានឲ្យដឹងថា រហូតមកដល់ពេលនេះ មានមនុស្សចំនួន ២៦.២៣៥នាក់ ត្រូវបានព្យាបាលជាសះស្បើយ និងបានចេញពីមន្ទីរពេទ្យ បន្ទាប់ពីបានបង្ហាញពីភាពធូរស្រាលប្រសើរឡើង ។
ប្រភពព័ត៌មានដដែលបានបន្តអោយដឹងថា “ចំនួនអ្នកជំងឺកូវីដ១៩ កំពុងទទួលការព្យាបាលនៅក្នុងប្រទេសនេះនាពេលបច្ចុប្បន្ន គឺ៤៩.២១៩នាក់” ។
គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ គឺចំនួន ៥១ថ្ងៃហើយ នៃការរឹតត្បឹតនៅទូទាំងប្រទេសដែលបានប្រកាសដោយរដ្ឋាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺរាតត្បាតនេះ ។ ការបិទប្រទេសដែលបានប្រកាសឡើងកាលថ្ងៃទី២៥ ខែមីនា ដល់កំណត់នៅថ្ងៃទី១ ខែឧសភា ប៉ុន្តែរដ្ឋាភិបាលឥណ្ឌា បានបន្តដាក់បន្ថែមជាលើកទីពីរ រហូតដល់ថ្ងៃទី១៧ ខែឧសភា ៕