ក្រុមការងារទំនាក់ទំនងសាធារណៈនៃមន្ទីរពេទ្យកាល់ម៉ែតបានពន្យល់បកស្រាយគណនីហ្វេសប៊ុកឈ្មោះ Teng Srey Noch ជុំវិញគណនីនេះបានចោទខាងមន្ទីរពេទ្យនិងបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី១១ វិច្ឆិកា ២០២០ ថាមិនមើលព្យាបាល ទុករហូតអ៊ុំស្រីរបស់ខ្លួនទាល់តែស្លាប់ ដោយអះអាងថា ជាករណីអ្នកជំងឺចូលមកសង្គ្រោះបន្ទាន់ក្នុងសភាពធ្ងន់ធ្ងរបំផុត ដែលពាក់ព័ន្ឋនឹងបេះដូងធ្ងន់ធ្ងរ និងស្ទះសរសៃឈាមខួរក្បាលក្នុងទំហំធំ ។
ក្រោយពីពន្យល់ពីមូលហេតុបណ្តាលឲ្យអ៊ុំស្រីរបស់គណនីឈ្មោះ Teng Srey Noch ស្លាប់ ខាងក្រុមការងាទំនាក់ទំនងសាធារណៈ ក៍បានច្រានចោលការចោទប្រកាន់របស់គណនី Teng Srey Noch ថា មិនសមស្របទៅនឹងការខិតខំប្រឹងប្រែងអស់ពីចិត្តពីថ្លើមនៃក្រុមគ្រូពេទ្យគ្រប់ជំនាញឯកទេស ជួយសង្គ្រោះអាយុជីវិតអ្នកជំងឺដ៍ច្រើនលើសលប់និងដែលកំពុងបម្រើការងារ២៤ម៉ោងលើ២៤ម៉ោង ។
ជាការឆ្លើយតបវិញគណនីឈ្មោះ Teng Srey Noch ហាក់មិនទទួលយកនូវការបកស្រាយរបស់ក្រុមការងារទំនាក់ទំនងសាធារណៈនៃមន្ទីរពេទ្យកាល់ម៉ែតដោយលើកឡោះងយ៉ាងដូច្នេះ «ខ្ញុំមិនបានសំដៅទៅលើពេទ្យទាំងអស់ តែគួរតែគិតខ្លះបើខ្ញុំជាពេទ្យហើយ ខ្ញុំធ្វើចឹងដាក់បងប្អូនអ្នកវិញ មិនអើពើ ហើយប្រើសំដីបែបនេះ តើអស់លោកអ្នកមានអារម្មណ៍យ៉ាង ? ចុះពេលដែរខ្ញុំរត់ទៅសួរក្រុមគ្រូពេទ្យ ទាំងទឹកភ្នែកនៅពេលដែលគាត់កំពុងតែស្រែកថ្ងូរសុំឲ្យក្រុមលោកគ្រូពេទ្យជួយ ពេទ្យឆ្លើយមកវិញថា ដាក់ថ្នាំក្នុងសេរ៉ូមហើយៗ សួរថាគាត់ឈឺអីឲ្យប្រាកដក៏មិនយាយ បើក្រុមគ្រូពេទ្យតប មកវិញថាអ៊ុំនាងខ្ញុំ ឈឺអី ឬ ដល់ដំណាក់កាលចុងក្រោយក៏ខាងខ្ញុំអស់ចិត្តដែល ហើយអរព្រះគុណដល់អស់លោកហើយ តែអស់លោកមិនព្រមមកមើលហើយទុកឲ្យគាត់ដាច់ខ្យល់នៅនឹងមុខ ហើយបានខំប្រឹងយកដែកឆក់បេះដូងមកឆក់ដង្ហើមគាត់ ទាំងដែរស្លាប់បាត់ហើយចឹងមែន ពេលដែរខ្ញុំផុស បានចូលមកបកស្រាយថាអ៊ុំនាងខ្ញុំមានជំងឺអីចឹងមែន ចុះពេលដែរខ្ញុំរត់ទៅសួរនៅពេទ្យហេតុអីមិននិយាយ ខ្ញុំមិនអស់ចិត្តត្រង់ថា អ៊ុំខ្ញុំស្លាប់ដោយសារជំងឺអីឲ្យពិតប្រាកដ ពេលដែរគេសួខ្ញុំថាអ៊ុំខ្ញុឈឺំអីបានស្លាប់ខ្ញុំក៏មិនដឹងប្រាប់គេថាមិច ក្រមសីលធម៍អស់លោកទុកនៅណាដែរជួយប្រាប់ខ្ញុំបានអត់ ខ្ញុំនិយាយសំដៅលើពេទ្យ១ចំនួន សូមអស់លោក លោកគ្រូពេទ្យកុំយល់ច្រលំ ហើយក៏អរគុណនៅពេលដែរគាត់ស្លាប់បបាត់បានខំមកបកស្រាយ » ៕