បុគ្គលិកអគ្គិសនីម្នាក់ បានត្រូវប៉ូលិសចរាចរណ៍ឃាត់ផាកពិន័យពីបទពាក់មួកសំណង់ តែចុងក្រោយប៉ូលិសថា មិនបាច់ដល់៦ម៉ឺនរៀលទេ ២ម៉ឺនរៀលក៍បានដែរ ។
យោងតាមគណនីឈ្មោះ«ជាងភ្លើង» បានសរសេរបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី១៤ វិច្ឆិកា ២០២០ មានខ្លឹមសារទាំងស្រុងដូចតទៅ «ជាងៗគ្នាយើងសូមប្រុងប្រយ័ត្នពាក់មួកសំណង់ ប៉ូលីសចាប់ ដែរពេលនោះខ្ញុំសួរទៅប៉ូលីសថាមាត្រាទីប៉ុន្មានព្រខ្ញុំមានមួកសុវត្ថិភាពហើយ ការពារបានដូចគ្នាហើយតើអ្នកណាដឹងជួយឆ្លើយមក បន្ទាប់មកទៀតខ្ញុំខ្ជិលនិយាយច្រើនថាផាកពិន័យអស់ប៉ុន្មានប៉ូលិសបាននិយាយថាអត់មួកសុវត្ថិភាព ពិន័យ6 ម៉ឺនរៀល ខ្ញុំថាលើកលែងឱ្យខ្ញុំម្ដងទៅហើយប៉ូលីសបានឆ្លើយថាអញ្ចឹងឱ្យ 2 ម៉ឺនមកសូមបញ្ចេញយោបល់ម្នាក់មួយមកជាងៗយើង » ។
ជុំវិញការលើកឡើងរបស់គណនីខាងលើ «អង្រុត» មិនអាចរកការសុំអត្ថាធិប្បាយបំភ្លឺតបបានទេពីសំណាក់អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ នៅយប់ថ្ងៃទី១៥ វិច្ឆិកានេះ ។
បើអស់លោក លោកស្រី ដែលយល់ដឹងពីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ពិសេសអស់លោកមន្រ្តីចរាចរណ៍ សូមមេត្តាចូលខមិន និងផ្តល់ចម្លើយ ឬយោបល់ជុំវិញករណីខាងលើនេះ ៕