ខេត្តសៀមរាប ៖ ដោយសារតែម្តាយឈឺ កូនស្រីក៏តាមមកថែម្តាយនៅក្នុងផ្ទះគ្រូខ្មែរ បែរជាត្រូវគ្រូនោះរំលោភរហូតបានសម្រេច ។ ក្រោយមក សមត្ថកិច្ចជំនាញបានទទួលពាក្យបណ្តឹង ក៏ចុះមកឃាត់ខ្លួនគ្រូបោកនេះ បង្កការភ្ញាក់ផ្អើលតែម្តង ។ ហេតុការណ៍កើតឡើងនៅថ្ងៃទី១៤ ឧសភា ស្ថិតក្នុងក្រុងសៀមរាប ។
បើតាមការឱ្យដឹងពីលោកវរសនីយ៍ឯក ជា ហេង នាយការិយល័យនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនខេត្តបានឱ្យដឹង នៅព្រឹកថ្ងៃទី១៥ ឧសភា នេះថា កាលពីថ្ងៃទី៩ ឧសភា នារីរងគ្រោះអាយុ ២០ឆ្នាំ បានដាក់ពាក្យបណ្តឹងថា ខ្លួនបានទៅនៅថែជំងឺម្តាយនៅផ្ទះគ្រូអឹម(គ្រូខ្មែរ) ហើយត្រូវបានឈ្មោះ គ្រូអឹម ហៅចូលបន្ទប់យកដៃច្រត់ពីលើក្បាល ហើយឱ្យលេបថ្នាំពណ៌ខៀវ ស្រាប់តែទន់ខ្លួន ហើយគ្រូអឹមបានរួមភេទជាមួយខ្លួន ។ បន្ទាប់មកគ្រូអឹមឱ្យកូនសិស្សឈ្មោះសី ឈ្មោះប៊ុន ឈ្មោះជាល ឈ្មោះវីត រួមភេទជាមួយខ្លួនបានម្នាក់ម្តងទៀតផង ។
លោកបានបន្ថែមថា ក្រោយពីទទួលពាក្យបណ្តឹងរួច យើងសុំលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប បើកការស៊ើបអង្កេតបឋម ។ គិតត្រឹមរសៀលថ្ងៃទី១៤ ឧសភា ដឹកនាំកម្លាំងដោយលោក ថេង សំណាង ព្រះរាជអាជ្ញារងបានទៅដល់ផ្ទះគ្រូអឹម នៅភូមិក្របីរៀល សង្កាត់ក្របីរៀល ក្រុងសៀមរាប ខេត្តសៀមរាប ហើយធ្វើការឆែកឆេររកឃើញវត្ថុតាងសំបកថ្មាំជាច្រើនបន្ទះ (ជាថ្នាំសំរើប) និងឃើញមានជនរងគ្រោះចំនួន២នាក់ទៀត ដែលជាកូនអ្នកជំងឺ។
លោកបានបញ្ជាក់ថា ជនសង្ស័យទាំង៣នាក់ ១-ឈ្មោះពិន អុឹម ភេទប្រុស អាយុ៤៦ឆ្នាំ ២-ឈ្មោះសយ សំប៊ុន ភេទប្រុស អាយុ៣៤ឆ្នាំ និង៣-ឈ្មោះស៊ាន កុសល (ហៅ ជា) ភេទប្រុស អាយុ៣៦ឆ្នាំ ។ អ្នកទាំង៣នាក់ រស់នៅភូមិសង្កាត់ កើតហេតុខាងលើ ។ ហើយត្រូវបានកម្លាំង ជំនាញយើងបាននាំមកសួរ ប៉ុន្តែពួកគេមិនសារភាពទេ ។
បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់ ត្រូវបានកម្លាំងជំនាញ ធ្វើការឃាត់ខ្លួនតាមបញ្ជា របស់លោកកើត វណ្ណា
រ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាបនៅថ្ងៃទី១៤ ឧសភា វេលាម៉ោង០៧និង២០នាទីដើម្បីយកមកសួរនាំនៅការិយាល័យជំនាញ ហើយរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការខេត្ត ចាត់ការបន្តទៅតាមផ្លូវច្បាប់។