តារាចម្រៀងទៀងមុំ សុធាវី ដែលកាលពីប៉ុន្មានខែមុន បានសម្រេចចិត្តរៀបការជាមួយបុរសមានឋានៈហំម្នាក់រស់នៅប្រទេសបារាំង ។ មង្គលការរបស់តារាស្រីសុភាពស្រគត់ស្រគំនេះ ទទួលបានការចាប់អារម្មណ៍ មិនធម្មតា ដោយសាររៀបចំចំណាយច្រើនស្ថិត នៅក្នុងសណ្ឋាគារលំដាប់ផ្កាយ ដើម្បីសមតាមកិត្តិស័ព្ទជាតារាល្បីទាំងក្នុងប្រទេសនិងក្រៅប្រទេស។
តារាចម្រៀងដែលមានសំឡេង ត្រូវតាមគ្រប់ទម្រង់ ទៀងមុំ សុធាវី ត្រូវបានទស្សនិកជន អោយតម្លៃថា ជាតារាសុភាព ហើយនិយមគ្រងនូវសម្លៀកបំពាក់ប្រពៃណីខ្មែរ អោយគេបានស្គាល់។ អ្នកនាងក៏ជាតារាចម្រៀងថ្នាក់ជាតិ ផ្លូវរដ្ឋមួយដ៏ជំនាញម្នាក់ ដែលអាចច្រៀងភាសាបរទេសបានច្រើនភាសា ។ បើគិតមកទល់ពេលនេះ ក្រោយរៀបមង្គលការ អ្នកគាំទ្រកំពុង រង់ចាំអ៊ុតមើលលទ្ធផលអំពីគម្រោងយកកូនដំបូង ដែលកើតចេញពីចំណងស្នេហ៍ពិត ក្នុងវ័យដែលម្នាក់ៗល្មមជាមេគ្រួសារបាន ។ យ៉ាងណាមិញ ផែនការមួយនេះ ត្រូវបានបង្ហើបថា ផ្អិបសិន ក្រោមហេតុផលច្បាស់លាស់ ដើម្បីដើរតាមអ្វីដែលបានគិតសិន។
ទៀងមុំ សុធាវី ដែលពេលនេះ កំពុងរស់នៅប្រទេសបារាំង ហើយមិនទាន់អាចមកស្រុកវិញ ដោយសារ
កូវីដបានអោយដឹងថា អ្នកនាងកំពុងមមារញឹកជាមួយសិល្បៈ និងមានផែនការច្រើនទៀតជាមួយសិល្បៈ។ ព្រោះតែចង់សាងទុកនូវស្នាដៃអោយបានច្រើន ទើបមិនទាន់គិតរឿងយកកូនពេលនេះបាន ។
បណ្តាការងារដូចបងប្អូនធ្លាប់ដឹង នាងបានផលិតបទចម្រៀងថតសម្តែងខ្លួនឯង សុទ្ឋតែជាបទសម័យដើម និងចម្រៀងភ្លេងការប្រពៃណីនៅលើយូធូប។ ដោយមានការគាំទ្រទើប នាងសម្រេចបន្តការងារនេះហើយពេលទៅដល់ ស្រុកយើងវិញ ក៏ត្រូវត្រៀមថតបទបុរាណៗ អោយច្រើន ព្រោះនាងបានរៀបចំ ចំណាយច្រេីនដែរព្រោះទាំងStudio ភ្លេង និងStudio ថតMV ហេតុស្រឡាញ់។ ម្យ៉ាងនៅមានការសំណូមពរ ពីបងប្អូនក្នុងនិងក្រៅស្រុក បន្តអោយនៅសិល្បៈ ទើបសម្រេចថាមិនអាចដើរចោលកើត ស្របពេលការងារយើងធ្លាប់តស៊ូផង។