រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០នេះ កម្លាំងនគរបាលសណ្តាប់ធ្នាប់ ដោយអនុវត្តតាមប្រសាសន៍ដឹកនាំរបស់ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចុះរៀបចំសណ្តាប់ធ្នាប់នៅផ្លូវ៦២R (មុខរោងចក្រ) ផ្លូវលេខ៦៨ (ពីកែងផ្លូវជាតិលេខ៥ដល់វត្តទួលសង្កែ) ផ្លូវ១០៥ (លូទឹកស្អុយ) មហាវិថីកម្ពុជាក្រោម មហាវិថីព្រះនរោត្តម ផ្លូវ៣១៥ (អង់តែនទួលគោក) ចំពោះការឈប់ចតមិនគោរពផ្លាកសញ្ញាចរាចរណ៍ ឈប់ចតធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់ ចតរថយន្តហៅម៉ូយ ។
ក្នុងប្រតិបត្តិការខាងលើនោះកម្លាំងសមត្ថកិច្ច បានបញ្ជូនរថយន្តទាំងនោះទៅរក្សាទុក នៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីធ្វើការផាកពិន័យ ៕