យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍ថា យន្ដហោះ Airbus A320 ដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិប៉ាគីស្ថាន (PIA) ដែលបានហោះចេញពីទីក្រុង ពីឡាហ័រ ភាគខាងកើតប្រទេស បានធ្លាក់នៅរសៀលថ្ងៃសុក្រ ទី២២ ឧសភា ២០២០នេះ នៅតំបន់ជីនណា ដែលមមាញឹកបំផុតមួយ នៃទីក្រុងការ៉ាជី ភាគខាងត្បូងប្រទេសប៉ាគីស្ថាន ។
អាជ្ញាធរអាកាសចរណ៍ស៊ីវិលប៉ាគីស្ថាន (PCAA) បាននិយាយថា មានមនុស្សសរុប ១០៧នាក់ នៅលើយន្ដហោះ រួមទាំងអ្នកដំណើរ ៩៩នាក់ និងសមាជិកនាវិក ៨នាក់ ។ ទោះយ៉ាងណាក្រុមហ៊ុនអាកាសចរណ៍ PIA បាននិយាយថា មនុស្សទាំងអស់នៅលើយន្តហោះ ប្រហែលគ្មាននរណាម្នាក់នៅរស់ឡើយ ។
ប៉ូលីសកម្លាំងសន្តិសុខ និងក្រុមជួយសង្គ្រោះ កំពុងតែស្ថិតនៅកន្លែងកើតហេតុនោះហើយ កំពុងពន្លត់អគ្តីភ័យ ។
ទោះជាយ៉ាងណា ភ្លាមៗនៅមិនទាន់មានការបញ្ជាក់ថា មានចំនួនអ្នកស្លាប់ ឬរបួសប៉ុន្មាននាក់នៅឡើយទេ ព្រោះថា ព្រោះយន្តហោះបានធ្លាក់ចំទីប្រជុំជន ៕