នេះបើយោងតាមគណនីហ្វេសប៊ុក ឈ្មោះ Deth Malina ដែលគេដឹងថាជាភរិយារបស់ឧកញ៉ា ឌួង ឆាយ បានសរសេរយ៉ាងដូច្នេះថា«សូមពូមីងបងប្អូនទាំងអស់គ្នាជួយទទួលដឹងលឺ ចាប់ពីថ្ងៃនេះតទៅនាងខ្ញុំនិងឌួង ឆាយ បានព្រមព្រៀងលែងលះគ្នារួចរាល់ហេីយអញ្ចឹងចាប់ពីពេលនេះតទៅអ្វីដែលពាក់ព័ន្ធនិង ឌួង ឆាយហេីយនិងគ្រួសារគាត់គឺពុំមានពាក់ព័ន្ធនិងនាងខ្ញុំតទៀតទេសូមអរគុណ 13.12.2020 Deth Malina។»
យ៉ាងណាគណនីខាងលើ មិនបានបញ្ជាក់អំពីមូលហេតុដែលឈានដល់ការសម្រេចចិត្តទាំងពីរនាក់ក្នុងការលែងលះគ្នាខាងលើនេះនៅនោះទេ ។
ទាំងឧកញ៉ា ដួង ឆាយ និង ភរិយា «អង្រុត» មិនអាចរកការសុំអត្ថាធិប្បាយបានទេនៅយប់ថ្ងៃទី១៣ ធ្នូ ២០២០នេះ ។
ជាការកត់សម្គាល់ ប៉ុន្មានឆ្នាំចុងក្រោយនេះ គេសង្កេតឃើញឧកញ៉ា ដួង ឆាយ តែងធ្វើសកម្មភាពមនុស្សធ៌មជាច្រើនបង្កភាពភ្ញាក់ផ្អើលដល់មហាជននិងប្រជាពលរដ្ឋជាច្រើនដែលនិយមលេងបណ្តាញសង្គមហ្វេសប៊ុក ខណៈដែលឧកញ៉ា ដួង ឆាយ ដែលគេស្គាល់ថា កូនលោកឧកញ៉ា ដួង ងៀប រូបនេះ ធ្លាប់មានរឿងអាស្រូវជាច្រើនរាប់ទាំងពាក់ព័ន្ឋបទល្មើសព្រហ្មទណ្ឌ រហូតដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៍ធ្លាប់បានកោតសរសើរឧកញ៉ា ដួង ឆាយ នៅចំពោះមុខប្រជាពលរដ្ឋផងដែរ ៕