ខេត្តមណ្ឌលគិរី ៖ នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ ក្រុមមន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំណាមលៀរ បានចុះប្រតិបត្តិការដកបង្គោលអនាធិបតេយ្យ ចំនួន១៣បង្គោល ដែលជនមិនស្គាល់មុខ បានលួចបោះនិងដាក់ដាំ ក្នុងបំណងហ៊ុមព័ទ្ធ យកដីធ្វើជាកម្មសិទ្ធិ ។
សកម្មភាពរបស់មន្ត្រីឧទ្យានុរក្ស បានចុះដកបង្គោលរបងហំព័ទ្ធយកដីព្រៃ នៅត្រង់ចំណុច UTM767767,1366149 ស្ថិតក្នុងភូមិសាស្ត្រភូមិពូឡេះ ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ក្នុងដែនជម្រកសត្វព្រៃ ភ្នំណាមលៀរ ។
ក្រសួងបរិស្ថាននិយាយថា ករណីខាងលើនេះ មន្ត្រីឧទ្យានុរក្សកំពុងស្រាវជ្រាវ និងកំណត់អត្តសញ្ញាណ ដើម្បីចាត់ការតាមនីតិវិធី ។
ដីឡើងថ្លៃធ្វើអោយមនុស្សខិលខូចមួយចំនួនកាន់តែហ៊ានចាប់យកដីដោយខុសច្បាប់ដោយមិនខ្វល់ថាត្រូវច្បាប់ទខុសច្បាប់ឡើយ៕