អាជ្ញាធរសុខាភិបាលថៃបានប្រកាសនៅរសៀលថ្ងៃទី២១ ធ្នូនេះថា ខ្លួនបានរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៣៨២នាក់ថែមទៀត ដែលជាករណីឆ្លងក្នុងសហគមន៍ ។
កាលពីថ្ងៃម្សិលមិញ ថៃថាខ្លួនបានរកឃើញចំនួនអ្នកឆ្លងកូវីដ៩១ ចំនួន ៥៧៦នាក់ ដែលជាករណីឆ្លងក្នុងសហគមន៍នៅក្នុងខេត្តសាមុតសាខន ក្បែរក្រុងបាងកក ។
គិតត្រឹមម៉ោង៣និង១០នាទីរសៀលថ្ងៃចន្ទដដែលនេះ ចំនួនអ្នកឆ្លងកូវីដ១៩ បានកើនដល់៥២៨៩ករណី ក្នុងនោះស្លាប់ ៦០នាក់ និងករណីជាសះស្បើយ៤០៥៣នាក់ ៕