ហួសចិត្ត! រថយន្តកប់ស៊េរី រ៉លរ៉ូយ ស្លាកលេខការ៉េ 7777 បើកបញ្ច្រាស

រថយន្ត​ស៊េរី​ទំនើប​កប់​ស៊េរី​តម្លៃ​រាប់​ម៉ឺន​ដុល្លារ​មួយ​គ្រឿង​បាន​បើកបរ​បញ្ច្រាសទិស​ចរាចរណ៍ បង្ក​ការ​ភ្ញាក់ផ្អើល​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ។​

​រថយន្ត​ដែល​មាន​តម្លៃ​កប់​ពពក​មួយ​គ្រឿង​ខាងលើ​នេះ ពាក់​ស្លាក​លេខ «​កម្ពុជា ABC 7777 » ។​

​យ៉ាងណា គេ​មិន​ទាន់​ដឹង​ថា រថយន្ត​រ៉​ល​រ៉ូ​យ (rolls-royce) ដែល​បើក​ល្មើស​នឹង​ច្បាប់​ចរាចរណ៍​ខាងលើ​នេះ បាន​កើតឡើង​នៅ​ពេល​ណា​នោះ​ទេ គ្រាន់តែ​រូបភាព​គឺ​ចំណុច​ល្មើស​នៅ​កំណាត់​ផ្លូវ​ព្រះ​មុនី​វង្ស​ច្រមុះជ្រូក​ក្បាលថ្នល់ ៕

​បើ​តាម​គណនី​ឈ្មោះ ឧត្តមសេនីយ៍ ទី ចំរើន​កុសល ដែល​គេ​ស្គាល់​ថា​ជា​គណនី​ដែល​តែងតែ​ចូលរួម​រិះគន់​និង​ពន្យល់​ពី​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក​និងបង្ហោះនៅប៉ុន្មាននាទីមុននេះ បាន​ប្រាប់​ឲ្យ​ម្ចាស់​រថយន្ត ឬ អ្នកបើកបរ​រថយន្ត​ខាងលើ​ទៅ​បង់ប្រាក់​ពិន័យ​ចរាចរណ៍​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​កន្លែង​ប្រព្រឹត្ត​បទល្មើស ៕