អាជ្ញាធរសុខាភិបាលថៃបានប្រកាសនៅរសៀលថ្ងៃទី២២ ធ្នូនេះថា ខ្លួនបានរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៤២៧នាក់ថែមទៀត ដែលជាករណីឆ្លងក្នុងសហគមន៍ ។
កាលពីថ្ងៃម្សិលមិញ ថៃថាខ្លួនបានរកឃើញចំនួនអ្នកឆ្លងកូវីដ៩១ ចំនួន ៣៨២នាក់ ដែលជាករណីឆ្លងក្នុងសហគមន៍នៅក្នុងខេត្តសាមុតសាខន ក្បែរក្រុងបាងកក ។
គិតត្រឹមម៉ោង២រសៀលថ្ងៃអង្គារដដែលនេះ ចំនួនអ្នកឆ្លងកូវីដ១៩ បានកើនដល់ ៥៧១៦នាក់ករណី ក្នុងនោះស្លាប់ ៦០នាក់ និងករណីជាសះស្បើយ៤០៧៨នាក់ ៕