អង្គការសុខភាពពិភពលោក(WHO)បាននិយាយថា ខ្លួននឹងផ្តល់ការអនុញ្ញាតអោយប្រើប្រាស់ជាបន្ទាន់នូវវ៉ាក់សាំង COVID-19 ដែលបង្កើតដោយ Pfizer និង BioNTech ។
ជំនួយការអគ្គនាយករងអង្គការសុខភាពពិភពលោកលោក Mariangela Simao បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅទីក្រុងហ្សឺណែវប្រទេសស្វីសកាលពីថ្ងៃច័ន្ទថាការសម្រេចនេះអាចនឹងកើតឡើងនៅចុងឆ្នាំនេះ ហើយថា ការចែកចាយអាចនឹងកើតឡើងក្នុងពេលឆាប់ៗខាងមុខ។
លោក Soumya Swaminathan ប្រធានអ្នកវិទ្យាសាស្ត្រនៃស្ថាប័នសុខភាពពិភពលោកបាននិយាយថាវ៉ាក់សាំងនេះអាចចាប់ផ្តើមត្រូវបានដឹកជញ្ជូនក្រោមកម្មវិធី COVAX ដែលជាក្របខ័ណ្ឌសកលសម្រាប់ការចែកចាយវ៉ាក់សាំងវីរុសកូរ៉ូណាវ៉ាយនៅដើមខែក្រោយ៕