រកឃើញករណីជំងឺគ្រុនផ្តាសាយបក្សីលើសត្វមាន់ងាប់នៅភូមិព្រែកតាច្រែង

មន្ត្រី​ជំនាញ​នៃ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ​របស់​ប្រទេស​កម្ពុជា បាន​រក​ឃើញ​ជំងឺ​គ្រុនផ្ដាសាយ​បក្សី (H5N1) នៅ​ក្នុង​កសិដ្ឋាន​ចិញ្ចឹម​មាន់​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​ព្រែក​តា​ច្រែង ឃុំ​ព្រែក​នរិន្ទ ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង​។

​ការ​រក​ឃើញ​នេះ បន្ទាប់​ពី​មាន​សត្វ​មាន់​ជាង ១​ពាន់​ក្បាល ក្នុង​កសិដ្ឋាន​ខាងលើ​បាន​ងាប់​ជា​បន្តបន្ទាប់ កាលពី​ថ្ងៃ​ទី​៥ ដល់​ថ្ងៃ​ទី​៧ ខែមករា ឆ្នាំ​២០២១ កន្លង​មកនេះ ៕