រាជធានីភ្នំពេញ ៖ ក្រោយលាចាកសិក្ខាបទមួយរយៈធំ ស្រាប់តែនៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១ អន្ទិត ឡុង ចន្ថា បានឡាយវីដេអូ រៀបរាប់ពីជីវិត ក្រោយពេលសឹក គឺ ឡុង ចន្ថា បានប្រកបរបររត់តាក់ស៊ី ។
សូមរម្លឹកឡើងវិញថា ព្រះតេជគុណ ឡុង ចន្ថា បានទទួលរងនៅការរិះគន់យ៉ាងចាស់ដៃពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេបុកទាក់ទងនឹងរឿងដែលព្រះអង្គ លួចទាក់ទង និងប្រើពាក្យលេបខាយក្នុងន័យស្នេហាជាមួយនារីម្នាក់ ហើយក៏ត្រូវបានគេផុសកក្រើកហ្វេបុក។ក្រោយពីបានជ្រាបរឿងនេះសម្តេច នន្ទ ង៉ែត សម្តេចគណៈសង្ឃនាយក បានស្នើឲ្យមេគណខេត្តតាកែវ និមន្តព្រះអង្គ ឡុង ចន្ថា ចូលទៅដោះស្រាយក្នុងរឿងអាស្រូវនេះ។ បន្ទាប់ពីឆ្លងកាត់ការដោះស្រាយជាមួយគ្នារួចមក ព្រះអង្គ ឡុង ចន្ថា ក៏សរសេរកិច្ចសន្យាពីការលាចាកសឹក្ខាបទដោយខ្លួនឯង។ តែដល់ថ្ងៃកំណត់នៃការលាចាកសិក្ខាបទ បែរជាព្រះអង្គ ឡុង ចន្ថា មិនព្រមលាចាកសិក្ខាបទ ហើយក៏រត់គេចខ្លួនបាត់ស្រមោល ដោយអះអាងថានិស្ស័យជាព្រះសង្ឃរបស់ព្រះអង្គមិនទាន់អស់។រហូតមកដល់ថ្ងៃទី១៣ ខែតុលា ២០២០ ទើបព្រះអង្គ ឡុង ចន្ថា ព្រមចូលខ្លួនមកលាចាកសិក្ខាបទដោយខ្លួនឯង ហើយបានប្រកាសនៅលើទំព័រហ្វេបុកផ្លូវការរបស់ខ្លួនថែមទៀតផងអំពីការលាចាកសិក្ខាបទនេះ។
សូមទស្សនា វីដេអូឡាយរបស់អន្ទិត ឡុង ចន្ថា កំសត់យ៉ាងណានោះ មានដូចខាងក្រោមនេះ ៖