រាជធានីភ្នំពេញ ៖ តារាសម្តែងជើងចាស់ ប៉ែន សុផានី ដែលនៅតែមានឈ្មោះប្រឡូកសិល្បៈជាច្រើនឆ្នាំនោះ ហាក់រសាត់ឆ្ងាយពីទស្សនិកជន។ អ្នកនាងបានរកឃើញម្ចាស់ថ្មីចុងក្រោយមានឋានៈខ្ពស់ រហូតរុញឱ្យអ្នកស្រីប្រែកាយជាលោកជំទាវក្នុងវ័យច្រើនបែបនេះ។
សំណាងរបស់អ្នកនាង ប៉ែន សុផានី ដែលបានក្លាយជាជំទាវ ធ្វើឱ្យគ មិននឹកស្មានដល់។ មានវាសនាឈរនៅលើផ្លូវមួយប្រសើរ ធ្វើឱ្យទស្សនិកជនដែលស្រឡាញ់ស្នាដៃតារាថ្ពាល់ខូចរូបនេះ ចង់បានការវិលត្រឡប់មកវិញ ជាមួយនឹងការសម្តែង។ ព្រោះតែពួកគេយល់ថា អ្នកនាង សុផានី នៅដិតដាមសិល្បៈមិនចង់បោះបង់ បើមិនដូច្នេះទេ អ្នកនាងមិនខំសាងភាពល្បីល្បាញតាំងពីក្មេងរហូតដល់ចាស់នោះឡើយ។
បើតាមអ្វីដែលអ្នកនាង ប៉ែន សុផានី ធ្លាប់ទម្លាយចេញកន្លងមក បានឱ្យដឹងថា អ្នកនាង នឹងយកពេលវេលាចុងក្រោយនេះ នៅជាមួយប្តី នៅជាស្ត្រីមេផ្ទះ ឱ្យបានសមសួនបំផុត។ ការងារសិល្បៈ គឺរសាត់ខ្លះ បើទោះជាមានគេទាក់ទងហៅថត តែយើងគិតលើក្រុមគ្រួសារ មិនអាចចេះតែដើរចោលផ្ទះ មិនធ្វើបាយទឹកជូនប្តីមកពីធ្វើការនោះទេ។
ប៉ុន្តែអ្នកនាងនឹងចែកចំណេះដឹងសិល្បៈ បង្ហាត់បង្រៀនអ្នករលកក្រោយនៅផ្ទះអ្នកស្រី ដែលរៀបចំជាបន្ទប់ បង្ហាត់ជំនាញសិល្បៈ។ បើមិនបានសម្តែង យើងក៏អាចជួយបណ្តុះទំពាំងស្នងឫស្សីជំនាន់ក្រោយឱ្យបានល្អ ដើម្បីទុកបន្តវេនទៅថ្ងៃខាងមុខទៀត។ (កែសម្រួលដោយ ៖ បុប្ផា)