ចាប់ខ្លួនអតីតអនុរដ្ឋលេខាធិការក្រសួងយុត្តិធ៌ម

អតីត​អនុរដ្ឋលេខាធិការ​ក្រសួង​យុ​ត្តិ​ធ៌​ម លោក សេង សុ​វ​ណ្ណា​រ៉ា ត្រូវ​បាន​ប៉ូលិស​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង​ក្រសួងមហាផ្ទៃ​ឃាត់ខ្លួន បន្ទាប់​ពី​ចូលខ្លួន​មក​ឲ្យ​ប៉ូលិស​សាកសួរ នា​ព្រឹក​ថ្ងៃ​ទី​២៦ មិថុនា ២០២០ ។​

​បើ​តាម​ប្រភព​ការ​ឃាត់ខ្លួន​លោក សេង សុ​វ​ណ្ណា​រ៉ា បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ គឺ​ពាក់​ព័​ន្ឋ​នឹង​ការ​ធ្វើ​ឲ្យ​ប៉ះពាល់​ដី​សាធារណៈ​រាប់​សិប​ហិ​កតា​នៅ​ខេត្តមណ្ឌលគិរី ក៍​ដូច​ជា​ពាក់​ព័​ន្ឋ​នឹង​ការ​ឈូស​ឆាយ​ទន្ទ្រាន​យក​ដី​ព្រៃ​ស្រស់​របស់​រដ្ឋ​ប្រមាណ​១០០០​ហិ​កតា មក​ធ្វើ​ជាក​ម្មសិ​ទ្ឋិ​ផ្ទាល់ខ្លួន ។​

​ដី​ដែល​លោក សេង សុ​វ​ណ្ណា​រ៉ា អាយុ​៥៣​ឆ្នាំ បច្ចុប្បន្ន​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ ឈូស​ឆាយ​ទន្ទ្រាន​យក​នោះ ស្ថិត​ក្នុងភូមិ​អ​ន្ត្រេះ ឃុំ​អរ​បួន​លើ ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី ៕