យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលខ្មែរបានឲ្យដឹងនៅព្រឹកនេះថា ពលរដ្ឋខ្មែរ៨នាក់ និងឥណ្ឌូនេស៊ី០១នាក់ ទើបមកពីឥណ្ឌូនេស៊ី ត្រូវបានធ្វើតេស្តឃើញវិជ្ជមានមេរោគកូវីដ១៩ និងម្នាក់ដែលមកពីអាមេរិកបានជាសះស្បើយ ។
គិតត្រឹមម៉ោង១២ថ្ងៃត្រង់់ថ្ងៃទី២៧ មិថុនា ២០២០ដដែលនេះ កម្ពុជាមានអ្នកឆ្លងកូវីដ១៩ សរុប ១៣៩នាក់ និងជា១២៩នាក់ ។
ដោយឡែកមន្ត្រីជំនាញនៃអង្គការសុខភាពពិភពលោក(WHO) បាននិយាយកាលពីថ្ងៃម្សិលមិញថា ពិភពលោកទាំងមូលនឹងប្រឈមគ្រោះថ្នាក់ខ្ពស់នៃការរាតត្បាតរលកទី២នៃកូវីដ១៩ ចាប់ពីខែកញ្ញាដល់ខែតុលាដែលជារដូវកាលត្រជាក់ ហើយនឹងធ្វើឲ្យមនុស្សរាប់លាននាក់ថែមទៀតអាចនឹងស្លាប់បាត់បង់ជីវិត ។
បើតាមលោក Ranieri Guerra អគ្គនាយករងនៃអង្គការសុខភាពពិភពលោកបានបញ្ជាក់ទៀតថា មេរោគកូវីដ១៩ អាចប្រៀបធៀបបានទៅនឹងជំងឺផ្តាសាយអេស្ប៉ាញដែលបានសម្លាប់មនុស្សជាង១០លាននាក់កាលពីឆ្នាំ១៩១៨ ។
គិតត្រឹមម៉ោងជាង១២ថ្ងៃត្រង់ថ្ងៃសៅរ៍នេះដែរ កូវីដ១៩បានសម្លាប់មនុស្សជិតកន្លះលាននាក់ហើយ ហើយមនុស្សជិត១០លាននាក់បានឆ្លងមេរោគដ៍មហាប្រល័យនេះ ៕