អតីតអនុរដ្ឋលេខាធិការក្រសួងយុត្តិធ៌ម លោក សេង សុវណ្ណារ៉ា ត្រូវបានប៉ូលិសនាយកដ្ឋានសន្តិសុខផ្ទៃក្នុងក្រសួងមហាផ្ទៃឃាត់ខ្លួន បន្ទាប់ពីចូលខ្លួនមកឲ្យប៉ូលិសសាកសួរ នាព្រឹកថ្ងៃទី២៦ មិថុនា ២០២០ ។
បើតាមប្រភពការឃាត់ខ្លួនលោក សេង សុវណ្ណារ៉ា បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ គឺពាក់ព័ន្ឋនឹងការធ្វើឲ្យប៉ះពាល់ដីសាធារណៈរាប់សិបហិកតានៅខេត្តមណ្ឌលគិរី ក៍ដូចជាពាក់ព័ន្ឋនឹងការឈូសឆាយទន្ទ្រានយកដីព្រៃស្រស់របស់រដ្ឋប្រមាណ១០០០ហិកតា មកធ្វើជាកម្មសិទ្ឋិផ្ទាល់ខ្លួន ។
ដីដែលលោក សេង សុវណ្ណារ៉ា អាយុ៥៣ឆ្នាំ បច្ចុប្បន្នរស់នៅក្នុងរាជធានីភ្នំពេញ ឈូសឆាយទន្ទ្រានយកនោះ ស្ថិតក្នុងភូមិអន្ត្រេះ ឃុំអរបួនលើ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ៕