ទីប្រឹក្សាផ្ទាល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺលោកនាយឧត្តមសេនីយ៍ ចក់ ឡេង បានទទួលមរណភាពក្នុងជន្មាយុ ៧២ឆ្នាំ ។
សពលោកនាយឧត្តមសេនីយ៍ ត្រូវបានក្រុមគ្រួសារតម្កល់ធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណី សាសនា និងទំនៀមទម្លាប់នៅ គេហដ្ឋានលេខ៤៦ ផ្លូវលេខ ២៤០ ក្រុមទី២៨ ភូមិទី៥ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
គេមិនដឹងថា អតីតអគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុក្រសួងមហាផ្ទៃរូបនេះ មាជំងឺអ្វីពិតប្រាកដនោះទេ គ្រាន់តែនៅក្នុងសេចក្តីជូនដំណឹងរបស់ក្រុមគ្រួសារបញ្ជាក់ថាលោកស្លាប់ដោយរោគាពាធប៉ុណ្ណោះ ។លោក ចក់ ឡេង ត្រូវបានគេដឹងថា ជាមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាមួយរូបដែលមានទ្រព្យសម្បត្តិច្រើន ដោយក្នុងនោះភោជនីយដ្ឋាន និងសណ្ឋាគារហ្សង់អេលីហ្សេ ស្ថិតក្នុងសង្កាត់បឹងកេងកង១ ក៍ត្រូវបានគេស្គាល់ថាធ្លាប់ជារបស់លោកដែរ ៕