ក្រសួងអប់រំ យុវជននិងកីឡា នឹងចេញសេចក្តីប្រកាសជូនដំណឹងពីការបើកសាលារៀនឡើងវិញតាមដំណាក់កាលនីមួយៗនៅខែសីហា ឆ្នាំ២០២០ខាងមុខ ។
បើតាមអ្នកនាំពាក្យក្រសួងអប់រំបានប្រាប់ប្រព័ន្ឋផ្សព្វផ្សាយក្នុងស្រុកថា ការបើកដំណើរការសាលារៀនឡើងវិញ នឹងធ្វើឡើងជា៣ដំណាក់កាលផ្សេងៗគ្នា ដោយដំណាក់កាលទី១៖ សាលារៀនមានស្តង់ដាសុវត្ថិភាពខ្ពស់, ដំណាក់កាលទី២៖ សាលារៀនមានស្តង់ដាមធ្យម និងដំណាក់កាលទី៣៖ សាលារៀនមានស្តង់ដាអប្បបរមា។
លោក រស់ សុវាចា បន្តថា នៅពេលនេះសម្រាប់ដំណាក់កាលទី១ ក្រសួងអប់រំ យុវជន និងកីឡា បាននិងកំពុងសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសក្រសួងសុខាភិបាល និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយពិភាក្សាលើវិធានការសុខុមាលភាព និងកត្តាសង្គម-សេដ្ឋកិច្ច ហើយថានាពេលខាងមុខនេះ ក្រសួងអប់រំ យុវជន និងកីឡា នឹងជម្រាបសាធារណៈជនពីកាលបរិច្ឆេទ និងវិធានការចាំបាច់នានាសម្រាប់ដំណាក់កាលទី១។
ចំណែកឯដំណាក់កាលទី២ និងដំណាក់កាលទី៣ ចំណុះឲ្យដំណាក់កាលទី១ ក្រសួងអប់រំ យុវជន និងកីឡា នឹងពិនិត្យតាមដានយ៉ាងយកចិត្តទុកដាក់ លើដំណាក់កាលទី១ រួចនឹងបន្តពិនិត្យករណីដំណាក់កាលទី២ និងដំណាក់កាលទី៣ យោងលើផែនការដែលក្រសួងបានរៀបចំជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ។
សូមបញ្ជាក់ថា ក្រោយពីមេរោគកូវីដ១៩ បានឆ្លងរាលដាលយ៉ាងឆាប់រហ័សនៅក្នុងតំបន់និងពិភពលោក ជាពិសេស បន្ទាប់ពីកម្ពុជាបានរកឃើញអ្នកឆ្លងដំបូងនៅខេត្តសៀមរាប និងរាជធានីភ្នំពេញ កាលពីខែមីនា ២០២០ ៕