អីចឹងតើបានចង្អៀតគុក ! គ្រាន់តែ៦ខែ ចាប់ជនល្មើសគ្រឿងញៀនជាង៨ពាន់នាក់

នៅ​ក្នុង​រយ​យៈ​ពេល​៦​ខែ នៃ​ឆមាស​ទី​១ ឆ្នាំ​២០២០​នេះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនល្មើស​គ្រឿងញៀន បាន​ជាង​៨​ពាន់​នាក់ កើនឡើង​ជាង​២៦​ភាគរយ បើ​ប្រៀបធៀប​រយៈពេល​ដូច​គ្នា កាលពី​ឆ្នាំ​២០១៩​។​

​នេះ​បើ​យោង​តាម​តាម​របាយការណ៍​របស់​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ក្រសួងមហាផ្ទៃ ដែល​បាន​បង្ហាញ​ឡើង​នៅ​ថ្ងៃ​ទី​០៣ កក្កដា ២០២០ ។

យ៉ាងណា​របាយការណ៍​មិន​បាន​បញ្ជាក់​អំពី​គ្រឿងញៀន​ដែល​ត្រូវ​បាន​រឹបអូស​នោះ​ទេ ។​

​របាយការណ៍​ដដែល​ក៍បាន​បង្ហាញ​ផង​ដែរ​ថា ជនល្មើស​គ្រឿងញៀន​ទាំង​ជាង​៨០០០​នាក់​នោះ មាន​ជនជាតិ​ខ្មែរ​ចំនួន​៨៣៦៩​នាក់ វៀតណាម​៩៦​នាក់ ឡាវ​២​នាក់ ថៃ​៣​នាក់ ចិន​១៣​នាក់ ភូមា​០១​ម្នាក់ ឥណ្ឌូ​នេ​ស៊ី​០១​នាក់ សាំង​ហ្គា​ពួរ​០១​នាក់ ជប៉ុន​១​នាក់ និង​ជនជាតិ​នី​ហ្សេ​រី​យ៉ា​១​នាក់​។​

​កាលពី​ឆ្នាំ​២០១៩ ការ​បង្ក្រាប​គ្រឿងញៀន​ទូ​ទាំង​ប្រទេស​កម្ពុជា បាន​ជាង​៩០០០​ករណី ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ជាង​២​ម៉ឺន​នាក់ ក្នុង​នោះ​មាន​ជនបរទេស​៤៤៧​នាក់ ស្មើនឹង​១៥​ជនជាតិ រឹបអូស​គ្រឿ​ញៀន​បាន​ជាង​៧៥០​គីឡូ​ក្រោម គឺ​កើនឡើង​ជិត​៣០​ភាគរយ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៨​កន្លង​មក ៕