អគ្គនាយកក្រុមហ៊ុន Sokimex Group ដែលគេស្គាល់ថាជាក្រុមហ៊ុនផ្គត់ផ្គង់ប្រេងឥន្ធនៈនៅកម្ពុជាអស់ជាច្រើនឆ្នាំទល់សព្វថ្ងៃ និងក្រុមហ៊ុន Sokha Hotel Co.,Ltd. លោកឧកញ៉ា សុខ គង់ ត្រូវបានប្រភពថា លោកបាននិងកំពុងមានជំងឺប្រចាំកាយរហូតពិការទាញដៃជើង ដែលអ្នកនិយមបង្អាប់អ្នកជំងឺប្រភេទនេះថា ជាអ្នកលេងហ្គីតា ព្រោះពេលដើរដៃខ្វេរគ្រវីទៅក្រោយស្រដៀងនឹងការយកដៃដេញហ្គីតា ។
យ៉ាងណាក៍ដោយ មកទល់នឹងម៉ោង១២ថ្ងៃត្រង់ថ្ងៃទី០៤ កក្កដា ២០២០នេះ «អង្រុត» មិនអាចរកការសុំអត្ថាធិប្បាយបានទេពីលោកឧកញ៉ាផ្ទាល់ ក៍ដូចជាក្រុមគ្រួសារសាច់ញាតិនិងបុគ្គលិករបស់លោក សុខ គង់ ។
ក្រុមអ្នកដែលមិនសប្បាយចិត្តនឹងលោក សុខ គង់ ដែលគេស្គាល់ថា មានដើមកំណើតជាជនជាតិយួននិងជាឈ្មួញធ្លាប់កើបលុយមហាសាលពីការលក់សំបុត្រចូលទស្សនាតំបន់អង្គរនោះ បានលើកឡើងនៅក្រោយព័ត៌មានថាលោកសេដ្ឋីរូបនេះធ្លាក់ខ្លួនឈឺថា លោក សុខ គង់ ទំនងចាញ់បារមីរមណីយដ្ឋានឋានសួគ៌បូកគោ ឬ បារមីព្រះបរមរាជវាំង ព្រោះតាមប្រភពថា លោក សុខ គង់ បានធ្លាក់ខ្លួនឈឺចាប់តាំងពីលោកបានប្តូរឈ្មោះ«រមណីយដ្ឋាន ឋានសួគ៌បូកគោ»ដែលស្ថិតនៅក្នុងឧទ្យានជាតិព្រះមុនីវង្សបូកគោ មកជា«រមណីយដ្ឋាន សុខាឋានសួគ៌»និងត្រូវបានរាជរដ្ឋាភិបាលបញ្ជាឲ្យកម្ទេចវិញកាលពីឆ្នាំ២០១៨ និង ការណ៍ដែលលោក សុខ គង់ សង់សណ្ឋាគារសុខា បាំងព្រះបរមរាជវាំង ៕