ព្រះពុទ្ឋសាសនាជាសាសនារបស់រដ្ឋ ។ នេះបើយោងតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណចក្រកម្ពុជា ក្នុងនោះបាវចនាជាតិក៍បានដាក់បញ្ចូលផងដែរ គឺ ជាតិ សាសនា ព្រះមហាក្សត្រ ។ ប៉ុន្តែក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមអ្នកតាមដានសង្គមបានកត់សម្គាល់ឃើញថា ព្រះពុទ្ឋសាសនា ហាក់ដើរថយក្រោយ ឬ ឈានទៅបាត់បង់បន្តិចម្តងៗ ដោយសារតែអ្នកប្រតិបត្តិផ្ទាល់នូវពុទ្ឋឱវាទប្រៀនប្រដៅដូចជាព្រះសង្ឃ និងពុទ្ឋបរិស័ទមួយចំនួនតូចបានប្រព្រឹត្តខុសពុទ្ឋវិន័យ ប្រាសចាកពីព្រះពុទ្ឋសាសនា ដូចជាព្រះសង្ឃមួយចំនួនតូចយកស្រីទៅដេករួមរក្សក្នុងកុដិ ក្នុងវត្ត ឬ ផឹកគ្រឿងស្រវឹង ប្រើគ្រឿងញៀន ខណៈពុទ្ឋបរិស័ទមួយចំនួនតូចយកព្រះពុទ្ឋសាសនាជាមុខរបររកស៊ីចិញ្ចឹមជីវិតជាដើម ។
មិនអាចរកការសុំអត្ថាធិប្បាយបានទេពីមន្ត្រីអ្នកនាំពាក្យក្រសួងធម្មការនិងសាសនា នារសៀលថ្ងៃទី០៤ កក្កដា ២០២០នេះ ។
តើព្រះពុទ្ឋសាសនានៅកម្ពុជា ពិតជាត្រូវបំផ្លាញនិងសាបរលាប ដូចតាមគំនិតនិងគោលនយោបាយរបស់ ហូ ជីមិញ ដែលឲ្យអ្នកដឹកនាំយួននូវគ្រប់ជំនាន់រកវិធីធ្វើយ៉ាងកម្ទេចព្រះពុទ្ឋសាសនា វប្បធ៌ម ប្រពៃណីជាតិខ្មែរឬយ៉ាងណា ? ។
ចុះលោកអ្នកយល់ឃើញបែបណាដែរ ? ៕