សត្វឆ្កែ ឬ បច្ចុប្បន្នគេនិយមហៅសុនក ជាប្រភេទសត្វដែលភាគច្រើនគេចិញ្ចឹមនៅក្នុងគេហដ្ឋាន ឬ ភូមិគ្រឹះ ដែលអ្នកខ្លះចិញ្ចឹមដើម្បីឲ្យវាការពារផ្ទះ ខ្លះថាឆ្កែជាសត្វឆ្លាតមានញ្ញាណដូចមនុស្ស ។ ប៉ុន្តែនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពលរដ្ឋខ្មែរមួយចំនួនតូច បែរជានិយមទទួលទានសាច់សត្វឆ្កែទៅវិញ ដោយខ្លះថាវាមានរសជាតិឆ្ងាញ និងការពារជំងឺជាដើមផ្សេងៗជាដើម ។
តាមការកត់សម្គាល់ ជនជាតិដែលនិយមទទួលទានសាច់សត្វឆ្កែមានជនជាតិចិន យួន និងកូរ៉េជាដើម ។ ដោយឡែក បើនិយាយពីជនជាតិយួនវិញគឺនិយមបំផុត ហើយខ្លះអួតថា ជនជាតិយួនពូកែធ្វើឆ្កែ ធ្វើម្ហូបពីសាច់ឆ្កែឆ្ងាញ់ ។ល។
តើលោកអ្នកយល់ឃើញបែបណាអំពីការទទួលទានសាច់សត្វឆ្កែ ? ៕