ថ្ងៃនេះ កាលពី២៣ឆ្នាំមុន (០៥ -កក្កដា ១៩៩៧-០៥ កក្កដា ២០២០) មានព្រឹត្តិការណ៍ផ្ទុះអាវុធបង្ហូរឈាមមួយកណ្តាលរាជធានីភ្នំពេញរវាងកងកម្លាំងដែលស្និទ្ឋនឹងសម្តេចក្រុមព្រះនរោត្តមរណប្ញទ្ឋិជានាយករដ្ឋមន្ត្រីទី២នាពេលនោះ និង កងកងកម្លាំងរបស់លោក ហ៊ុន សែន ជានាយករដ្ឋមន្ត្រីទី២ នៃរាជរដ្ឋាភិបាលខ្មែរអាណត្តិទី១ ដែលចេញពីការបោះឆ្នោតរៀបចំឡើងដោយអង្គការសហប្រជាជាតិកាលពីខែឧសភា ១៩៩៣ ។
មកដល់ថ្ងៃនេះដែរ នៅតែមានការយល់ឃើញខុសៗគ្នាអំពីព្រឹត្តិការណ៍ខាងលើ ដោយមានអ្នកខ្លះថាជារដ្ឋប្រហារបង្កើតឡើងដោយលោក ហ៊ុន សែន ដើម្បីដណ្តើមអំណាចផ្តាច់មុខពីសម្តេចក្រុមព្រះនរោត្តមរណប្ញទ្ឋិ និងខ្លះទៀត ជាពិសេសមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាថាមិនមែនជារដ្ឋប្រហារនោះទេ តែជាការកម្ទេចកងកម្លាំងខ្មែរក្រហមដែលសម្តេចក្រុមព្រះនាំមកកាន់ទីក្រុងភ្នំពេញ ។
នៅក្នុងព្រឹត្តិការណ៍បង្ហូរឈាមខ្មែរនឹងខ្មែរកាលពីថ្ងៃទី០៥-០៦ កក្កដា ១៩៩៧នោះដែរ មានមនុស្សជាច្រើនត្រូវបានគេអះអាងថាស្លាប់ ហើយភាគច្រើនជាមន្ត្រីជាន់ខ្ពស់គណបក្សហ្ច៊ុនស៊ិនប៉ិចរបស់សម្តេចក្រុមព្រះនរោត្តមរណប្ញទ្ឋិ និងមន្ត្រីជាច្រើនទៀតដូចជាលោកឧត្តមសេនីយ៏ ហូ សុខ អតីតរដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៏ ក្រូច យឿមនៃកងយោធពលខេមរភូមិន្ទ លោកឧត្តមសេនីយ៏ ជា ឫទ្ធីឈុត លោកឧត្តមសេនីយ៏ លី សេងហុង លោកឧត្តមសេនីយ៏ ចៅ សម្បត្តិ លោកឧត្តមសេនីយ៏ ម៉ែន ប៊ុនថន និងឧត្តមសេនីយ៏ នាយទាហាន និងពលទាហាននៃកងយោធពលខេមរភូមិន្ធរាប់សិបនាក់ទៀត ។
ដោយមិនរំឮក និង សរសេរតាមឯកសារយោងអ្វីច្រើន «អង្រុត» សូមឲ្យលោកអ្នកដែលដឹងឮនិងឃើញព្រឹត្តិការណ៍ខាងលើ បញ្ចេញទស្សនៈ ឬយោបល់ ថាតើព្រឹត្តិការណ៍ខាងលើផ្តើមចេញពីកំហុសមេដឹកនាំណា ហើយហេតុអ្វីបានជាកើតមានព្រឹត្តិការណ៍នេះ ? ៕