កូវីដ១៩ថយ សាំងឡើងថ្លៃ

គិត​ត្រឹ​ម៉ោង​១២​និង​៤០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​០៥ កក្កដា ២០២០ តម្លៃ​ប្រេងសាំង​លក់រាយ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​និយាយ​ដោយឡែក គឺ សាំង​ធម្មតា​តម្លៃ​៣០០០​រៀល​ក្នុង​១​លី​ត្រ សាំង​ស៊ុប​ពែរ ៣៥០០​រៀល​ក្នុង​១​លី​ត្រ និង ប្រេងម៉ាស៊ូត ២៧០០​រៀល ក្នុង​១​លី​ត្រ ។​

​តាម​ការ​កត់សម្គាល់ តម្លៃ​ប្រេងសាំង​ហក់​ឡើងជា​បន្តបន្ទាប់ ក្រោយ​ពេល​ដែល​ស្ថានការណ៍​នៃ​ការ​រីក​រាលដាល​នៃ​មេរោគ​មហា​ប្រល័យ កូ​វី​ដ​១៩ បាន​ថមថយ និង​ប្រទេស​ក្នុង​តំបន់​និង​ពិភពលោក​មួយ​ចំនួន​ធំ បាន​ដក​បម្រាម​ក្រោយ​បិទ​ប្រទេស​អស់​រយៈពេល​ជា​ច្រើន​ខែ​កន្លង​មក ។​

​គេ​នៅ​ចាំ​បាន​ថា អំឡុង​ពេល​នៃ​ការ​ផ្ទុះ​មេរោគ​ដែល​ដំបូង​គេ​ហៅ​កូ​រ៉ូ​ណា​នោះ គឺ​ប្រេងសាំង​បាន​ធ្លាក់​ថ្លៃ​យ៉ាង​គំហុក​នៅ​សល់​ត្រឹម​ជាង​២០០០​រៀល​ក្នុង​១​លី​ត្រ ដោយសារ​ជាប់​បម្រាម​និង​ការ​មិន​ចេញ​ក្រៅ​អនុវត្ត​វិធានការ​ឃុំ​ខ្លួនឯង​នៅ​ក្នុងផ្ទះ​ដើម្បី​ចៀសវាង​ការ​ឆ្លង​មេរោគ​កូ​វី​ដ​១៩ ៕