រដ្ឋបុរសរបស់សាធារណរដ្ឋសង្គមនិយមវៀតណាម គឺ ហូ ជីមិញ មុនពេលស្លាប់ បានដាក់ចេញនូវគោលការណ៍ជាច្រើនចំណុចដើម្បីលេបយកប្រទេសខ្មែរ ក្នុងនោះគឺចំណុចមួយនៃគោលការណ៍ជាច្រើនដែលមេដឹកនាំនិងសមាជិកបក្សកុម្មុយនីស្តវៀតណាមត្រូវអនុវត្តឲ្យសម្រេចនូវផែនការរបស់ ហូ ជីមិញនោះ គឺ ការរកវិធីយ៉ាងណាធ្វើឲ្យពលរដ្ឋខ្មែរស្គាល់តែប្រយោជន៍ផ្ទាល់ខ្លួន ។
មកទល់នឹងពេលនេះ តាមការកត់សម្គាល់របស់ក្រុមអ្នកតាមដានសង្គមមួយចំនួន បានមើលឃើញថា គោលការណ៍ខាងលើរបស់ ហូ ជីមិញ គឺកំពុងតែបោះជំហានទៅរកជោគជ័យជាជំហានៗហើយ ព្រោះពលរដ្ឋខ្មែរ និងមន្ត្រីមួយចំនួនតូចគិតតែប្រយោជន៍ផ្ទាល់ខ្លួន និងបក្ខពួករបស់ខ្លួន ធ្វើយ៉ាងណាឲ្យខ្លួនមានបាន អ្នកណាស្លាប់អីស្លាប់ទៅ កុំឲ្យតែអញនិងបក្សពួកស្លាប់ទៅបានហើយ ។
លើសពីនេះទៀត បច្ចុប្បន្នមានមនុស្សមួយចំនួនតូចសូម្បីតែនៅក្នុងគ្រួសាររបស់ខ្លួន ក៍មិនរាប់អានសាច់ញាតិបងប្អូនបង្កើតដែលក្រីក្រជាងខ្លួន ហែកហួរ កាប់ចាក់តែបងប្អូនឯងក្នុងជម្លោះដីធ្លីជាដើម …។
ខ្មែរពីដើម ឬ នៅមុនសង្រ្គាម ស្រឡាញ់រាប់អានគ្នាខ្លាំងណាស់ មិនថាបងប្អូន ឬ មិនមែនជាសាច់ញាតិក្តី ឲ្យតែសម្ល ម្ហូបឆ្អិន ប្រកូសប្រកាសហៅគ្នា ហុចឲ្យគ្នាទៅវិញទៅមក… ។ ដល់ឥឡូវ ម៉ោង៧យប់មិនទាន់ បិទទ្វាររៀងៗខ្លួន មានរឿងអីសម្ងំតែក្នុងផ្ទះ អ្នកមានរឿង ឬបញ្ហាអីមានទៅ ក្បាលអ្នកណាសក់អ្នកនោះ ។
នៅមានចំណុចជាច្រើនទៀត ដែល«អង្រុត» មិនបាច់លើកយកមកបង្ហាញនោះទេ ដោយទុកឲ្យ Friends អង្រុត បន្ថែមចុះ ៕