ថ្ងៃស្អែក អ្នកឆ្លងកូវីដ១៩នៅអាមេរិក នឹងកើងដល់ជាង៣លាននាក់

បើសិន​ចំនួន​អ្នក​ឆ្លង​កូ​វី​ដ​១៩​ប្រចាំ​ថ្ងៃ ចាប់ពី​៣​ទៅ​៤​ម៉ឺន​នាក់​នៅ​សហរដ្ឋអាមេរិក​នោះ នោះ​ចំនួន​អ្នក​ឆ្លង​នឹង​កើន​ដល់​ជាង​៣​លាន​នាក់​នៅ​ថ្ងៃស្អែក​ទី​០៧ កក្កដា ២០២០ ។​

​គិត​ត្រឹម​ម៉ោង​១០​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​០៦ កក្កដា​នេះ នៅ​អា​មេ​រិ​ក​ចំនួន​អ្នក​ឆ្លង​ប្រចាំ​ថ្ងៃ​សៅរ៍ ៤២៦០៦​នាក់ ឆ្លា​ប់​២៣៤​នាក់ ឆ្លង​សរុប ២,៩៨២,៩២៨​នាក់ ស្លាប់​សរុប ១៣២៥៦៩​នាក់ ជា​សះស្បើយ ១,២៨៩,៥៦៤​នាក់ និង​អ្នកជំងឺ​ធ្ងន់ធ្ងរ ១៦០៣៨​នាក់ ។​

​មក​ទល់​នឹង​ពេល​នេះ​ដែរ ចំនួន​អ្នក​ឆ្លង​កូ​វី​ដ​១៩​សរុប​នៅ​លើ​ផែនដី​កើន​ដល់ ១១,៥៥៦,៧៨៨​នាក់ ស្លាប់ ៥៣៦ ៧៧៦​នាក់ ជា​សរុប ៦,៥៣៥,៤៩៥​នាក់ ខណៈ​ឥណ្ឌា​ហក់​ឡើង​មក​លេខ​៣ លើ​ចំនួន​អ្នក​ឆ្លង​សរុប​ទាញ​រុ​ស្ស៊ី​មក​លេខ​៤​វិញ ៕