ជាមោទកភាពសម្រាប់ប្រជាជាតិខ្មែរទាំងមូល ដែលមានអ្នកបើកយន្តហោះជាស្ត្រី ។ ក្នុងវ័យ ២៩ឆ្នាំ កញ្ញា ហុង ចិន្តា ជាអាកាសយានិកខ្មែរទី១ ដែលបើកយន្តហោះប្រភេទ Airbus 320 ។
បើតាមក្រសួងកិច្ចការនារី កញ្ញា ហុង ចិន្តា បានសិក្សាបើកយន្តហោះនៅប្រទេសវៀតណាមនិងកូរ៉េខាងត្បូង ។ នាងជាអតីតនិស្សិតសាលាន័រតុនដែលសិក្សាផ្នែកទេសចរណ៍ និងសណ្ឋាគារ ។
បច្ចុប្បន្ន ហុង ចិន្តា កំពុងបម្រើការងារនៅក្នុងក្រុមហ៊ុនអាកាសចរណ៍របស់ចិនឈ្មោះ Lanmei Airlines ៕